ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិចិន២នាក់ ចែកចាយឱសថវ៉ាក់សាំង Sinovac ខុសច្បាប់ នៅកោះកុង

346

 

កោះកុង ៖ កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ ដែលបានធ្វើសកម្មភាពចែកចាយ វ៉ាក់សាំង Sinovac នៅមុខក្រុមហ៊ុន LYP Group ក្នុង ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមានៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ ការឃាត់ខ្លួនជនជាតិចិនចំនួន២នាក់នោះ បន្ទាប់ អាជ្ញាធរ និងមន្រ្តីជំនាញសុខាភិបាលខេត្តកោះកុង បានរកឃើញអ្នកឆ្លងនូវជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នៅកំពង់ផែស្ងូត និងរោងចក្រYASAKI។

កងរាជអាវុធហត្ថខេត្តកោះកុង បានឲ្យដឹងថា ជនជាតិចិនដែលឃាត់ខ្លួនទី១.ឈ្មោះ Li Changqing ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន និងទី២.ឈ្មោះ Huang Zhongwer ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ដោយជាប់ពាក់ព័ន្ធទៅនិងបទល្មើសចែកចាយឱសថខុសច្បាប់ ។

ក្រោយការឃាត់ខ្លួនជំនាញដកហូតបានរថយន្ត ១គ្រឿង ម៉ាកព្រូស ពណ៌ប្រផេះ ពាក់ផ្លាកលេខ 2AW-4072 ថ្នាំវ៉ាក់សាំង Sinovac ចំនួន ៦៥ដប, ធុងស្នោក្លាសេថ្នាំ ចំនួន ១, ម្ជុល, សឺរ៊ាំងចំនួន ៤៥ដើម សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់, ស្រោមដៃចំនួន ៣គូរ និងទឹកអាល់កុលចំនួន ០៣ដប ។

ក្រោយការឃាត់ខ្លួន មន្រ្តីជំនាញកងរាជអាវុធហត្ថបានធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង