ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ប្រពន្ធកំពូលប្រច័ណ្ឌ ប្ដីកំពូលដោះសារ

194

 

ភ្នំពេញ ៖ នៅក្នុងគ្រួសារមួយ ដែលមិនទាន់មានកូននៅឡើយទេ តែនាងជាប្រពន្ធ ជាមនុស្សកំពូលប្រច័ណ្ឌ ចំពោះប្ដីវិញ ជាមនុស្សញឹមៗទេ តែពូកែដោះសារ ដោយសមស្របទៀតផង ។

បុសជាប្ដីចូលចិត្តអានកាសែតណាស់ រៀងរាល់ព្រឹកក្រោយពីក្រោកពីដំណេក បន្ទាប់ពីងូតទឹកដុសធ្មេញហើយមុន នឹងធ្វើអ្វីបន្តគាត់ត្រូវតែអង្គុយអានកាសែត ប្រចាំថ្ងៃឱ្យបានចប់ជាមុនសិន ។

ថ្ងៃមួយនាងជាប្រពន្ធ ដូចជាចង់ច្រណែនយ៉ាងម៉េចទេ ក្នុងខណៈដែលប្ដីអានកាសែតនោះ ក៏និយាយទៅកាន់ប្ដីថា ខ្ញុំចង់កើតជាកាសែតវិញ ដើម្បីឲ្យបងឯងបានកាន់ខ្ញុំ ដោយស្និទ្ធស្នាល និងជក់ចិត្តរៀងរាល់ថ្ងៃ ។

បុរសដឹងថាយាយប៉ិរបស់គាត់ ផ្ដើមធុញទ្រាន់នឹងគាត់អាកាសែត មុននឹងស្រស់ស្រូបអាហារ ពេលព្រឹកហើយ ។
បុរសនោះ ញញឹមទៅកាន់ប្រពន្ធ ព្រមទាំងតបទៅវិញថា រាល់ថ្ងៃនេះបងមិនមែនមើល តែកាសែតដដែលៗនោះទេ ។ ប្រពន្ធដឹងថាប្ដីស៊កមួយក្បាច់ ឲ្យហើយតែនេះ ជាការសមរម្យ ទើបគាត់នៅស្ងៀម មិនតបតនោះ ។

ថ្ងៃមួយទាំង២នាក់ប្ដី ប្រពន្ធជិះម៉ូតូកំសាន្ដនៅទីជនបទ ។ ជិះបណ្ដើរសម្លឹងទេសភាពបណ្ដើរ ។ រំពេចនោះពួកគេទាំ២ ក៏ប្រទះនឹងពពែមួយហ្វូង ដែលមានអាឈ្មោលតែមួយក្បាលប៉ុណ្ណោះ ។
បុរសជាប្ដីដែលជាអ្នកបើកបរនោះ មិនរវល់ជាមួយហ្វូងពពែនេះឡើយ ។ នាងជាប្រពន្ធដែលចាប់អារម្មណ៍ បាននិយាយទៅកាន់ប្ដីថា ពពែលឈ្មោលនេះ មានសំណាងណាស់ មេវាជាន់មួយហើយ ជាន់មួយទៀត មិនដូចបងឯងបានមួយៗ ។ បុរសជាប្ដីយល់ថា ប្រពន្ធគាត់ចង់កំប្លែងលេង ជាមួយគាត់ហើយ ។

គាត់ធ្វើញឹមៗ ហើយតបទៅវិញថា ពពែវាចុះពីមួយឡើងមួយ ដោយសារតែមិនមែនមេដដែលៗ វាខុសពីមនុស្ស ដែលមេមុខដដែលៗបែបនេះ ទើបឡើងតែមួយៗ ហើយដេកដកដង្ហើមចង្រិតនោះ ។ សុំទោសនេះ គ្រាន់តែជារឿងកំប្លែងលេង ប៉ុណ្ណោះទេ ៕

ទស្សនាវីដីអូចូលចុចលីងខាងក្រោម ៖

https://www.facebook.com/watch/?v=317143559890828&extid=NS-UNK-UNK-UNK-IOS_GK0T-GK1C

អត្ថបទដែលជាប់ទាក់ទង