ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

yoga គឺជាសិល្បៈនិងវិជ្ជានៃការរស់នៅប្រកបដោយសុខភាពល្អ

112

ភ្នំពេញ ៖ លោកជំទាវ ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា យោគៈ (Yoga) គឺរឹតតែមានសារៈសំខាន់ជាងមុនទៅទៀត ស្របពេលដែលពិភពលោក សព្វថ្ងៃកំពុងប្រឈម និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ហើយប្រជាជនកំពុងស្វែងរកវិធី សម្រាប់ការរស់នៅប្រកបដោយសុខភាពល្អ ។

ការប្រារព្ធទិវាយោគៈ (Yoga) អន្តរជាតិលើកទី ៧ នាឆ្នាំនេះ រៀបចំឡើងនៅស្ថានទូតឥណ្ឌាភ្នំពេញ ដោយមានចំនួនអ្នកចូលរួមមាន កំណត់ដែលគោរពតាមបទដ្ឋាន នៃការណែនាំរបស់ក្រសួងសុខាភិបាល និងការរក្សាគម្លាតសុវត្ថិភាពសង្គម។

លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៥ ព្រឹត្តិការណ៍ yoga អន្តរជាតិត្រូវបានគេសង្កេតឃើញថា មានការប្រារព្ធធ្វើឡើងនៅ ទូទាំងពិភពលោក ប្រកបដោយភាពរីករាយនិងក្លៀវក្លា yoga គឺជាសិល្បៈនិងវិជ្ជានៃការរស់នៅ ប្រកបដោយសុខភាពល្អ ដែលនាំឱ្យមាន ភាពសុខដុមល្អឥតខ្ចោះរវាងចិត្ត រូបមនុស្ស និងធម្មជាតិការដឹងរបស់បុគ្គល និងការដឹងជាសកល។ អត្ថប្រយោជន៍ថ្មីៗនៅក្នុងវិស័យ yoga ដូចជាការអភិវឌ្ឍន៍សម្រាប់មនុស្សគ្រប់វ័យ ទាក់ទងនឹងបញ្ហារបៀបរស់នៅ និងជាឧបករណ៍បង្កើន ផលិតភាពដែលមានសក្តានុពល ។ yoga គឺរឹតតែមានសារៈសំខាន់ជាងមុនទៅទៀត ស្របពេលដែលពិភពលោកកំពុងប្រឈម នឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ19 ហើយប្រជាជនកំពុងស្វែងរកវិធីសម្រាប់ការ រស់នៅប្រកបដោយសុខភាពល្អនិងរឹងមាំ។

លោកជំទាវវេជ្ជបណ្ឌិតបន្តថា ខ្ញុំពិតជារីករាយណាស់ ដែលយោគៈមាន ប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំសូមអបអរសាទរ ដល់អ្នកទាំងអស់គ្នាដែល បានជួយផ្សព្វផ្សាយ នូវអំណោយដ៏មានតម្លៃនេះ ដែលជាប្រពៃណីបុរាណរបស់យើង ហើយវាពណ៌នា អំពីទស្សនវិជ្ជាឥណ្ឌានៃសុខភាព ដែលមានរបៀបហាត់យោគៈផ្សេងៗ រួមផ្សំជាមួយនឹងកាយវិការ កាយសម្បទា បច្ចេកទេសដកដង្ហើម និងការធ្វើ សមាធិ ឬការសំរាក ។ លោកជំទាវវេជ្ជបណ្ឌិតបន្ថែមថា ការប្រារព្ធទិវាយោគៈនៅឆ្នាំ នេះ កំពុងត្រូវបានរៀបចំឡើង ដោយមានចំនួនអ្នក ចូលរួមមានកំណត់ ដែលគោរព តាមបទដ្ឋាននៃការណែនាំ របស់ក្រសួងសុខាភិបាល និង គម្លាតសង្គមជាដើម ។

លោកជំទាវ បានបន្តថា ដូចដែលយើងបានដឹងហើយថា ថ្ងៃទី២១ ខែមិថុនាខាងមុខ ត្រូវបានគេទទួលស្គាល់ ថា ជាទិវាយោគៈអន្តរជាតិ ដោយមហាសន្និបាត អង្គការសហប្រជាជាតិនៅខែធ្នូ ឆ្នាំ២០១៤ តាមគំនិតផ្តួចផ្តើម របស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនត្រា ម៉ូឌី ។ ចាប់តាំងពីឆ្នាំ២០១៥ ព្រឹត្តិការណ៍យោគៈអន្តរជាតិត្រូវបានគេសង្កេតឃើញថា មាន ការប្រារព្ធ នៅទូទាំងពិភពលោកប្រកបដោយ ភាពរីករាយ និងភាពក្លៀវក្លា ។ យើងសូមថ្លែងអំណរគុណ ចំពោះក្រសួងទេសចរណ៍កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់កិច្ចសហប្រតិបត្តិការ របស់ពួកគេ ក្នុងការរៀបចំព្រឹត្តិការណ៍យោគៈអន្តរជាតិ កន្លងមកដោយភាពជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង