ជនពិកា ចាស់គ្មានទីពឹង រស់នៅក្នុងសង្កាត់បឹងកក់ទី១ ៥០គ្រួសារ ទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ ប្រធានកិតិ្តយសអនុសាខាកាកបាទកម្ពុជាខណ្ឌទួលគោក និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារដែលកំពុងជួបប្រទះជីវភាពខ្វះខាតជនពិកា ចាស់គ្មានទីពឹង ចំនួន ៥០គ្រួសារ រស់នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរលោក ឯក ឃុនដឿន បានពាំនាំមកនូវ ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ–១៩ដូចខាងក្រោម ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩ ។២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ–១៩ ។
គួរបញ្ជាក់ថា អំណោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ០១បាវ ស្មើ២៥គីឡូក្រាម មីចំនួន ០១កេសត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរនិងថវិកា ចំនួន២០.០០០រៀល ៕