ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន១០៤នាក់ ជាករណីផ្ទុះក្នុងសហគមន៍ ទ្រង់ទ្រាយធំលើកដំបូង នៅក្នុងខេត្តរតនគីរី

137

 

ខេត្តរតនគិរី ៖ សេចក្តីប្រកាសព័ត៌មានរបស់ខេត្តរតនគិរី ស្តីពីករណីវិជ្ជមានកូវូដ-១៩ ចំនួន ១០៤នាក់ ផ្ទុះក្នុងសហគមន៍ទ្រង់ទ្រាយធំលើកដំបូងនៅក្នុងខេត្ត ។

តាមរយៈលទ្ធផលនេះបង្ហាញថា ជំងឺកូវីដ-១៩ បានកំពុងមានវត្តមានផ្ទុះរាលដាលដល់សហគមន៍ ក្នុងទ្រង់ទ្រាយធំនៅក្នុងភូមិសាស្ត្រខេត្ត និងអាចបន្តឆ្លងរាលដាលជាបន្តបន្ទាប់ទៀត ដែលបង្កជាហានិភ័យ ដល់សុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត។

រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និង ប្រយោលជាមួយបុគ្គលខាងលើ សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬនៅដោយឡែកពីអ្នកដ៏ទៃ និងតាមដានសុខភាព ជាប្រចាំ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ 097 595 77 88 / 092 121 383 / 097 775 12 12។ រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជនទាំងអស់ នឹងចូលរួមអនុវត្តឱ្យបានម៉ឹងម៉ាត់ជាទីបំផុតនូវវិធានការ “៣កុំ ៣ការពារ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងក្រុមគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង