ក្រុមកាងារខណ្ឌ នាំយកអំណោយ របស់អង្គការ HEKS ចែកជូនកម្មករជាប់ ធ្វើចត្តាឡីស័កនៅបន្ទប់ជួល ចំនួន៤០០០បន្ទប់ នៅសង្កាត់ចោមចៅទី២+៣
ភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់ ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ។
កាលពីថ្ងៃទី១៩មិថុនា២០២១ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការក្រុង បានដឹកនាំ ក្រុមកាងាររដ្ឋបាលខណ្ឌ នាំយកអំណោយ របស់អង្គការ HEKS ចែកជូនកម្មករជាប់ ធ្វើចត្តាឡីស័កនៅបន្ទប់ជួល ចំនួន៤០០០បន្ទប់ នៅសង្កាត់ចោមចៅទី២+៣ (ចំនួន៤ទីតាំង )ថ្ងៃទី១៩ និងទី២០/០៦/២០២១
លោកសូមថ្លែងអំណរគុណ ដល់ក្រុមកាងារ និងបងប្អូនកម្មករទាំងអស់ ដែលបាន អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអជ្ញាធរមូលដ្ឋាន ៣កុំ ៣ការពារ ៕