ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រុសញៀនថ្នាំ ទាញកាំបិតកាប់ទៅលើម្តាយបង្កើត ត្រូវសមត្ថកិច្ចចាប់ខ្លួនសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ

43

ខេត្តតាកែវ ៖ដោយសារជនសង្ស័យខឹងម្តាយស្តីបន្ទោស និងប្រើប្រាស់គ្រឿងញៀន កូនប្រុសទាញកាំបិត កាប់ទៅលើម្តាយបង្កើតរបស់ជនសង្ស័យបណ្តាលឱ្យរងរបួស ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។

នៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១ និង១០នាទី មានករណីប៉ុនប៉ងឃាតកម្ម មួយកើតឡើងនៅភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យ០១នាក់ ឈ្មោះ រី ខុម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ បានធ្វើសកម្មភាពប្រដាប់ដោយកាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះ សុត ទូច ភេទស្រី អាយុ៦២ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យបណ្តាលឱ្យរងរបួស ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មូលហេតុ ដោយសារជនសង្ស័យខឹងម្តាយស្តីបន្ទោស និងជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង