ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ទទួលអំណោយ មនុស្សធម៌ពីសប្បុរសជន ដែលបាននាំយក ថវិកាឧបត្ថម្ភជូនដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨

38

ឮព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយ មនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកថវិកា ឧបត្ថម្ភជូនដល់សាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម” ដើម្បីយកមកប្រើប្រាស់ បម្រើសកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

អំណោយដែលប្រគល់ជូន មកសាខាកាកបាទក្រហមកម្ពុជាខេត្ត មានដូចជា៖
១.លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ២.០០០ ដុល្លារអាមេរិក
២.លោកឧកញ៉ា ឡាវ កាង អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក
៣.លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក
៤.លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ៤០០.០០០ រៀល
៥.មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ សាលាក្រុងព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ៩.៣២០.០០០ រៀល
៦.ខេមបូឌាន អេសអេសអ៉ីហ្សិត ជេឌី លីង ឡូនីស្ទីក ឯ.ក និងសាខាកាកបាទក្រហមខេត្តជាំងស៊ូ និងក្រុងវ៉ូស៊ី ឧបត្ថម្ភម៉ាស់ចំនួន ១០០ កេស ស្មើនឹង ២០០.០០០សន្លឹកនិង អាវពេទ្យចំនួន ៥០០កេស ស្មើនឹង ១៥.០០០អាវ
៧.មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០ រៀល។
ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្តព្រះសីហន មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា អស់លោក លោកស្រីជាម្ចាស់ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងបងប្អូនសប្បុរសជនដែល បាននាំយកថវិកាឧបត្ថម្ភដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា និងធនធាន ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ ចែកជូនបងប្អូន ប្រជាពលរដ្ឋដែលជួបការ លំបាកដោយគ្រោះម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋនៅ ក្នុងបំបន់បិទខ្ទប់ដែលកំពុង ខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនមានប្រកាន់វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយ ប្រជាពលរដ្ឋឱ្យបាន ទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋយើង ណាម្នាក់ខ្វះខាតស្បៀងស្លាប់នោះទេ ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសប្បុរសជនទាំងអស់ បន្តជួយឧបត្ថម្ភគាំទ្រ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុរបស់ យើងបន្តទៀត ដើម្បីសាខាមានធនធាន ថវិកា សម្ភារៈដើម្បីយកមកធ្វើការចែក ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយនានា បានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង