ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដេប៉ូ​លក់​ខ្សាច់​នៅចាក់អង្រែ​ ចាប់ផ្ដេីម​បង្ករ​ឲ្យមាន​ការប៉ះពាល់​ដល់​បរិស្ថាន​បណ្ដេីរៗហេីយ

124

ភ្នំពេញ៖ ដេប៉ូ​លក់​ខ្សាច់​មួយកន្លែង​ ក្នុងសង្កាត់ចាក់អង្រែក្រោម ដែលបូម​ខ្សាច់ចេញពី​សាឡង់បូមខ្សាច់ យកមកធ្វេីជាទំនប់ខ្ពស់ៗ ដេីម្បីស្តុកទុកក្នុងដេប៉ូ ដោយប្រេី​អេស្កាវ៉ាទ័រ កាយ​ខ្សាច់ដាក់រថយន្ត​ដឹកខ្សាច់ធុនធំ ​យកទៅ​ចែកចាយ​តាម​តម្រូវការរបស់​ឈ្មូ​ញ​ដែលជា​អ្នក(កម្មង់)នោះ​ គឺ​ស្ថិតនៅភូមិទួលរកា១ ជាប់មជ្ឈមណ្ឌលទេសចរណ៍ និងកម្សាន្ត WB-ARENA ជាប់​​ដងផ្លូវ​ជាតិ​លេខ២ ។

​ដេប៉ូ​លក់​ខ្សាច់​នេះ សព្វថ្ងៃ​ចាប់ផ្ដេីម​បង្ករ​ឲ្យមាន​ការប៉ះពាល់​ដល់​បរិស្ថាន​បណ្ដេីរៗហេីយ មួយវិញទៀតធ្វើអោយ​ស្ទះលូ​ដោយសារខ្សាច់​ទាំងអស់នោះ ​ជាប់​ជា​មូ​យ​កង់​រថយន្ត មិនបាញ់លាងសម្អាតឲ្យបាន ត្រឹមត្រូវទេមុនចេញពីដេប៉ូ ខ្សាច់ពេញផ្លូវ​ ហេីយបាញ់លាងបញ្ចូលលូ ឥលូវឃេីញច្បាស់នឹងភ្នែកហេីយ​ គឺក្នុងលូខ្សាច់ស្ទះពេញ ទៅហេីយ ដែលជា​ប្រភព​មាត់លូសំរាប់​អោយ ​ទឹក​ហូរ​ចេញ​ទៀតផង នៅពេលភ្លៀងទឹកគ្មានកន្លែងហូរ ធ្វេីឲ្យលិចមួយចំហៀងផ្លូវជាតិលេខ២​ ដូចកាលពីយប់ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២១នេះ​ ។

អត្ថបទដែលជាប់ទាក់ទង