ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរសម្រាប់​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៨​ ស្លាប់​៥​នាក់​ របួស​៤​នាក់​

70

​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៧​លើក​(​យប់​៤​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ២​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ ៩​នាក់​(​ស្រី​២​នាក់​)​ របួសស្រាល​ ៦​នាក់​(​ស្រី​២​នាក់​)​ មិន​ពាក់​ពួក​ សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ១២​នាក់​(​យប់​៩​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៧​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៥​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៧​គ្រឿង​ រថយន្ត​តូច​ ២​គ្រឿង​ រថយន្ត​ធំ​ ៥​គ្រឿង​ និង​គោ​យន្ត​ ១​គ្រឿង​ ។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៤​លើក​(​ស្លាប់​១​នាក់​)​ ,​ មិន​ប្រកាន់​ស្តាំ​ ១​លើក​ និង​បត់​គ្រោះថ្នាក់​ ១​លើក​(​ស្លាប់​១​នាក់​)​ ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៣​លើក​ ផ្លូវ​ខេត្ត​ ៤​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៣​លើក​ រថយន្ត​តូច​ ២​លើក​ និង​រថយន្ត​ធំ​ ២​លើក​ ។​​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកំពង់ធំ​ ១​លើក​ ស្លាប់​១​នាក់​(​ស្រី​)​ របួស​២​នាក់​ និង​ខេត្ត​ពោ​ធិ័​សាត់​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​២២​ គឺ​ថ្ងៃ​ទី​១-២២​ ខែសីហា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១៨៣​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៨៤​នាក់​ របួស​សរុប​ ២៤៥​នាក់​ របួសធ្ងន់​ ១៥៨​នាក់​ របួសស្រាល​ ៨៧​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង