ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពខេត្តរតនគិរី កំពុងផ្ទុះរលកច ម្លងមេរោគកូវីដ-១៩ ទ្រង់ទ្រាយធំនៅតំបន់ទីប្រជុំជន

140

 

រតនគិរី ៖ ខណៈស្ថានភាពដែលខេត្តរតនគិរី កំពុងផ្ទុះរលកចម្លងមេរោគកូវីដ-១៩ ទ្រង់ទ្រាយធំ ដោយបានរកឃើញអ្នកវិជ្ជមានប្រមាណជាង ១០០នាក់ ដែលសុទ្ធសឹងតែជាប្រជាពលរដ្ឋរស់នៅតំបន់ទីប្រជុំជន លោកថង សាវុន អភិបាលខេត្តរតនគិរី បានផ្ញើជូនបងប្អូនប្រជាពលរដ្ឋជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត។

លោកថង សាវុន បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដែលខេត្តរតនគិរី កំពុងផ្ទុះរលកចម្លងមេរោគកូវីដ-១៩ ទ្រង់ទ្រាយធំ ដែលបានរកឃើញកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១កន្លងមក គិតមកដល់ពេលនេះ រកឃើញអ្នកវិជ្ជមានប្រមាណជាង ១០០នាក់ ដែលសុទ្ធសឹងតែជាប្រជាពលរដ្ឋរស់នៅតំបន់ទីប្រជុំជននៅក្នុងខេត្ត។

លោកបន្តថា ស្ថានភាពនេះយើងអាចវាយតម្លៃបានថា អត្រាចម្លងបន្តស្ថិតនៅក្នុងកម្រិតហានិភ័យខ្ពស់ ដោយសារទំនាក់ទំនងរបស់ប្រជាពលរដ្ឋដែលវិជ្ជមានកន្លងមកមានភាពប្រទាក់ក្រឡាគ្នាច្រើន។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញកំពុងបន្តតែស្រាវជ្រាវដើម្បីស្វែងរកអ្នកពាក់ព័ន្ធធ្វើតេស្តសំណាក និងបិទតំបន់ទីតាំងប្រឈមមួយចំនួន ដើម្បីអាចគ្រប់គ្រងបាននូវសភាពការណ៍នេះ។

ក្នុងន័យនេះ លោកបានលើកឡើងថា សូមយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងខេត្ត និងក្រៅខេត្ត បើពុំមានការចាំបាច់ សូមកុំមានការធ្វើដំណើរចេញ-ចូល ក្នុងភូមិសាស្ត្រខេត្ត ស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងរឹតបន្តឹង និងធ្វើការស្រាវជ្រាវអ្នកពាក់ព័ន្ធ កាត់ផ្តាច់រលកចម្លងបន្ត និងឈានទៅបិទបញ្ចប់ករណីសហគមន៍នេះ។ សូមបងប្អូនបន្តការដាក់ខ្លួនដាច់ដោយឡែកពីក្រុមគ្រួសារ តាមដានសុខភាពខ្លួនឯងជាប្រចាំ ជាពិសេសគឺការអនុវត្តវិធានការ ៣កុំ ៣ការពារ។ ចំពោះមធ្យោបាយដឹកជញ្ជូនទំនិញគ្រប់ប្រភេទ នៅតែបន្តសកម្មភាពជាប្រក្រតី ព្រមទាំងអនុវត្តតាមវិធានសុខាភិបាលជាប់ជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង