រដ្ឋបាលខណ្ឌកំបូល ទទួលអំណោយ សប្បុរសធម៏ជាសម្ភារៈ សម្រាប់ការពារជំងឺ កូវិដ-១៩
ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌលំបូល និងក្រុមការងារសាលាខណ្ឌបានទទួល អំណោយពីក្រុមហ៊ុន Chamatharn Co.,Ltd(Eva Premium Ice)ដោយបានសហការជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ បានឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារៈមួយចំនួនដែលក្នុងនោះរួមមាន៖ ថ្នាំពេទ្យចំនួន ១០កេស(ក្នុងមួយកេសមាន៦៨០កញ្ចប់) ទឹកកកអនាម័យអ៉ីរ៉ាចំនួន ៤៨គីឡូក្រាម និងធុងទឹកកកចំណុះ១៥០លីត្រ ចំនួន០១ធុង ជូនរដ្ឋបាលខណ្ឌកំបូល ដើម្បីចូលរួមចំណែក ក្នុងសកម្មភាពការពារ និងទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាល ខណ្ឌកំបូល និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ នៅក្នុងកាលៈទេសៈដែល ប្រទេសកម្ពុជាបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត ពីមេរោគកូវីដ-១៩ (Covid-i9) សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជ រដ្ឋាភិបាល រដ្ឋបាលខណ្ឌកំបូល និង ប្រជា ជនកម្ពុជាទាំងអស់ ។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា
ក្នុងនាមតំណាងក្រុមមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ត្រីរាជការបុគ្គលិក និងប្រជាពលរដ្ឋក្នុងខណ្ឌកំបូលទាំងអស់ សូមថ្លែងអំណរគុណ នូវ ទឹកចិត្តដ៏ថ្លៃថ្លានេះ និងសូមប្រសិទ្ធពរជូន ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសសូមឲ្យដំណេីរការរបស់ក្រុមហ៊ុនទាំងពីរ សូមមានការគាំទ្រកាន់ច្រេីនឡេីង ៕ សំរិត