ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទខ្ទប់ដំណើរការលក់ដូរ ជាបណ្ដោះអាសន្ន នៅទីប្រជុំជនផ្សារស្វាយជ្រំ ១៤ថ្ងៃ បន្ទប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧នាក់

62

ខេត្តស្វាយរៀង ៖ រដ្ឋបាលស្រុកស្វាយជ្រំ បានសម្រេចបិទខ្ទប់ដំណើរការលក់ដូរ ដោយបណ្ដោះអាសន្ន នៅទីប្រជុំជនផ្សារស្វាយជ្រំ ស្ថិតនៅក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង បន្ទប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧នាក់។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ស៊ុន សារឿន ភេទស្រី អាយុ ៦៦ឆ្នាំ មុខរបរអាជីវករលក់សាច់ជ្រូក  រស់នៅភូមិកណ្ដាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ឈ្មោះកុល មិន ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរនៅផ្ទះ (ប្ដីអាជីវករ)  រស់នៅភូមិកណ្ដាល ឃុំគោកព្រីង ស្រុកស្វាយជ្រំផ្សារស្វាយជ្រំ ភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ គិតចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩   (COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

រដ្ឋបាលស្រុកស្វាយជ្រំសូមជម្រាបជូនដំណឹងដល់សាធារណៈជនបងប្អូនប្រជាពលរដ្ឋជាពិសេសអាជីវករផ្សារស្វាយជ្រំជ្រាបថា បន្ទប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ នៅទីប្រជុំជនផ្សារស្វាយជ្រំស្ថិតនៅក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង ចំនួន៧នាក់ដែលមានឈ្មោះសយ ភារី ភេទស្រីអាយុ៣៥ ឆ្នាំ ឈ្មោះមាស ភេទស្រីអាយុ ៦៧ ឆ្នាំ និងកុមារី ៣ នាក់ទៀត ជាកូននិងក្មួយរបស់ឈ្មោះសយ ភារី មានទីលំនៅក្នុងភូមិតាប៉ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ឈ្មោះឈ្មោះស៊ុន សាវឿន ភេទស្រីអាយុ ៦៥ ឆ្នាំ និងឈ្មោះកុល មិន ភេទប្រុសអាយុ ៦៥ឆ្នាំ មានទីលំនៅភូមិកណ្ដាល ឃុំគោកព្រីងមស្រុកស្វាយជ្រំជាអ្នកលក់សាច់ជ្រូក និងសាច់គោនៅផ្សារស្វាយជ្រំរួចមក ក្រុមការងារស្រុកបានសហការជាមួយអាជ្ញាធរឃុំ ចុះស្រាវជ្រាវប៉ះពាល់ផ្ទាល់និងប្រយោលជាមួយនឹងដាក់ជំងឺខាងលើ ឃើញប្រមាណជាង ៤០នាក់ហើយ នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ ក្រុមការងារបាននិងកំពុងបន្តស្រាវជ្រាវរុករកណាក់ព័ន្ធផ្ទាល់ និងប្រយោលទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅទីប្រជុំជនផ្សារក៏ដូចជាទីប្រជុំជនស្រុកស្វាយជ្រំផងដែរ។

រដ្ឋបាលស្រុកស្វាយជ្រំសូមធ្វើការបិទដំណើរការតូបលក់ដូរជាបណ្ដោះអាសន្ន នៅទីប្រជុំជនផ្សារស្វាយជ្រំរយៈពេល ១៤ ថ្ងៃចាប់ពីម៉ោង 00និង00 ថ្ងៃទី ២២ ខែមិថុនា ដល់ថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២១ ដើម្បីចូលរួមបង្ការទប់ស្កាត់ និងផ្ដាច់ឫសគល់នៃការឆ្លងជំងឺកូវីដ១៩ បន្តទៀត។

បន្ទប់នឹងនេះ រដ្ឋបាលស្រុកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអាជីវករទាំងអស់ ដែលធ្លាប់មានការប៉ះពាល់ជាមួយម៉ាក់ជំងឺកូវីដ១៩ បើមានអាការៈក្តៅខ្លួនក្អកពិបាកដកដង្ហើមនិងមានការសង្ស័យថាឆ្លងមេរោគកូវីដ១៩ សូមអញ្ជើញមកយកសំណាកធ្វើតេស្តមេរោគកូវីត១៩ ជាបន្ទាន់នូវទីតាំងសាលាបឋមសិក្សាក្រោលគោឃុំក្រោលគោឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យផ្ទុកជំងឺកូវីដ១៩ ខេត្ត ដើម្បីមានវិធានការបន្តនឹងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការណែនាំរបស់ក្រសួងសុខាភិបាល៣.ការពារ ៣.កុំ។

សូមបងប្អូនសូមសាធារណជនបងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ក្នុងផ្សារស្វាយជ្រំជ្រាបនិងចូលរួមអនុវត្តតាមស្មារតីដីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង