ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ កាប់ជនរងគ្រោះស្លាប់ នៅខេត្តតាកែវ

74

ខេត្តតាកែវ៖ ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុក ជាមុនបង្កជនរងគ្រោះស្លាប់ បន្ទាប់ពីរត់គេចខ្លួនបានរយះពេល៣ថ្ងៃត្រូវបាន នគរបាលឃាត់ខ្លួនបានសម្រេច។ ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ០៣ នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចវាលស្រែ ស្ថិតនៅភូមិភ្នំតូច ឃុំសំភី ស្រុកបាទី ខេត្តតាកែវ។
កម្លាំងនគរបាល នៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានអោយដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន ទី១ ឈ្មោះ ម៉ង សម្បត្តិ ភេទប្រុស អាយុ ២១ឆ្នាំ , ទី២ ឈ្មោះ ម៉ង សីហា ភេទប្រុស អាយុ ១៩ឆ្នាំ (ទាំង២នាក់ជាបងប្អូនបង្កើត) និងទី៣ ឈ្មោះ ឌឹម ប្រុស ហៅ រាជ ភេទប្រុស អាយុ ១៩ឆ្នាំ ជនសង្ស័យទាំង៣នាក់មានលំនៅដ្ឋានស្នាក់ស្ថិតនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
ចំណែកជនរងគ្រោះដែលបានស្លាប់មានឈ្មោះ មាំង ខែមរៈ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅស្ថិតនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដូចគ្នា។
គួរំលឹកផងដែរ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២២និង៤០នាទី មានករណីឃាតកម្មមួយកើតទ្បើង នៅចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បង្កដោយជនសង្ស័យ ០៣នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ បណ្តាលឲ្យរងរបួសជាច្រើនកន្លែង និងដាច់កដៃខាងឆ្វេង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមុខផ្ទះជនរងគ្រោះ ហើយជនសង្ស័យទាំងបីនាក់បានរត់គេចខ្លួនបាត់ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ បណ្តាលឲ្យស្លាប់ប្រាកដមែន មូលហេតុដោយសារ ទំនាស់ពាក្យសំដី ក្នុងពេលលេងបាល់ទះ ក៏ឌឺដងដាក់គ្នារហូតឈាន ដល់កាប់សម្លាប់គ្នាតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបាននគរបាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាង សំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង