ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទប់ស្កាត់ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនចូលទឹកដីថៃ​ និងទទួលប្រជាពលរដ្ឋ ដែលវិលត្រឡប់​មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ​ ចំនួន​ ១៦នាក់

35

 

ខេត្តបាត់ដំបង ៖កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទប់ស្កាត់ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនចូលទឹកដីថៃ​ និងទទួលប្រជាពលរដ្ឋត្រឡប់ ​ចូលប្រទេសកម្ពុជាវិញ ក្នុងភូមិសាស្រ្តស្រុក​សំពៅលូន។

នៅថ្ងៃពុធ ទី២៣ ខែមិថុនា​ ឆ្នាំ២០២១​ ​ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ លោកវរសេនីយ៍​ឯក​ ពៅ​ ថាវុធ​ ស្នងការរង ទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា​ ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង​ក្នុងស្រុក​សំពៅលូន ខេត្តបាត់ដំបង ព្រមទាំងបានធ្វើសកម្មភាព ទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនចូលទឹកដីថៃ​ និងទទួលប្រជាពលរដ្ឋដែលវិលត្រឡប់​មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ​ សរុបចំនួន​ ១៦នាក់ (ស្រី៤នាក់) ក្នុងនោះក្មេង ៥នាក់​ រួមមាន ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនចូលទឹកដីថៃ​ចំនួន ០​២នាក់ប្រុស​ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ។ ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់​មកពីប្រទេសថៃ​ចំនួន ០​៦នាក់ ​ស្រី ០២នាក់ ក្នុងនោះក្មេង ០២នាក់ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ។ ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់​មកពីប្រទេសថៃចំនួន​ ០៣​នាក់​ ក្នុងនោះក្មេង ០២នាក់​ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ។ ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់​មកពីប្រទេសថៃ​ ចំនួន​ ០៥​នាក់ ​ស្រី ០២នាក់ ក្នុងនោះក្មេង ០១នាក់ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ។

បន្ទាប់ពីធ្វើការសាកសួរ កត់ឈ្មោះ និងធ្វើការអប់រំណែនាំរួច កម្លាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ តាមរថយន្តយោធា ៕

អត្ថបទដែលជាប់ទាក់ទង