ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបាននឹងកំពុងស្ថាបនាពង្រីកគ្រឹះថ្នល់ និងអ៊ុតកៅស៊ូ កំណាត់ផ្លូវលេខ៥៩២ នៅទួលគោក

64

ភ្នំពេញ៖ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីជាការលើកនូវសោភណ្ឌរាជធានីភ្នំពេញផងនោះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការស្ថាបនាក៏ដូចជាជួសជុលផ្លូវឡើងវិញ ដោយមិនថាផ្លូវនោះជាផ្លូវ តូចឬធំឡើយ សំខាន់ជួយសម្រួលចរាចរជូនប្រជាពលរដ្ឋបានស្រួលនិងមិនមានការកកស្ទះ។

ជាក់ស្ដែងផ្លូវលេខ៥៩២ ចាប់ពីអតីតរង្វង់មូលទួលគោក ដល់ផ្លូវលេខ៥៩៨ ដែលទទួលរងការខូចខាតកន្លងមកនោះ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងជួសជុលឡើងវិញហើយ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា បន្ទាប់ពីស្ថាបនាពង្រីកគ្រឹះថ្នល់ និងអ៊ុតកៅស៊ូស្រទាប់ទី១រួច នៅថ្ងៃទី២២ខែសីហាឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូស្រទាប់ទី២ នៅផ្លូវលេខ ៥៩២ ចាប់ពីអតីតរង្វង់មូលទួលគោក ដល់ផ្លូវលេខ ៥៩៨ ដើម្បីដាក់ជូនបងប្អូនប្រជាពលតដ្ឋធ្វើដំណើរងាយស្រួល និងមិនបង្កការកកស្ទះ។ ក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាពង្រីកគ្រឹះថ្នល់ និងអ៊ុតកៅស៊ូ កំណាត់ផ្លូវខាងលើនេះឈ្មោះក្រុមហ៊ុនBBE ។

អាជ្ញាធររាជធានីភ្នំពេញបានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ១ខ្សែនេះចូលរួមសហការជាមួយអាជ្ញាធរ ពិសេសកុំដាក់តាំងលក់លើចិញ្ជើមផ្លូវលើសពី១ភាគ៣ ដើម្បីកាត់បន្ថយការកកស្ទះចរាចរទាំអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង