ស្ងាត់ៗពេជ្រ សូលិកានិងស្វាមី បង្ហាញសម្រស់ បង្អួត ទស្សនិកជន ចាប់អារម្មណ៍ យ៉ាងខ្លាំង
ភ្នំពេញ ៖ ទស្សនិកជន នៅចាំបាន តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នាងបានសម្រាលកូនដំបូង(កូនប្រុស) ដោយដាក់ឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ Hang Aari Wedne sday។
បើគិតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ កូនរបស់តារាចម្រៀងពេជ្រ សូលីកា មានអាយុចំនួន១៣ ខែហើយ ជាមួយនឹងមុខមាត់គួរឲ្យ
ក្នាញ់ រូបរាងសង្ហា ហើយថែមទាំងឆ្លាតទៀតផង ខណៈពេជ្រ សូលីកា ជាម្ដាយ រូបសម្រស់ កាន់តែស្រស់ស្អាត សាច់ម៉ត់ខៃ មិនចាញ់ក្រមុំនោះឡើយ។
ជាការកត់សម្គាល់ ក្រោយពីមានកូនជាមួយគ្នារួចមក គេសង្កេតឃើញថា ពេជ្រ សូលីកា និងស្វាមី កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា តាមរយៈការបង្ហោះរូបថត ធ្វើដំណើរកម្សាន្តជាមួយគ្នា ជាបន្តបន្ទាប់ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។
ក្រោយៗមកទៀត អ្នកនាង បានបង្ហោះរូបថតសាងអនុស្សាវរីយ៍ជាមួយកូន និងស្វាមី របស់ខ្លួនជាបន្តបន្ទាប់ទៀត ទើបខកខានរយៈពេលចុងក្រោយនេះប៉ុណ្ណោះ។ តាមរយៈរូបថតសាងអនុស្សាវរីយ៍កន្លងមកនោះ ធ្វើឲ្យអ្នកគាំទ្រ លាន់មាត់សរសើរថាស្អាតណាស់អាយដល, ទេស ភាពស្អាតណាស់, ស្រលាញ់គ្រប់ស្ទាយ៍, អ្នកម៉ាក់ស្អាតរហូត, កូនមួយហើយ នៅតែស្អាត, ស្រលាញ់រ៉ូបដល់ហើយ ៕ សំរិត