ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមខណ្ឌច្បារអំពៅ ចុះចែកអំណោយជូន ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ជនពិការ និងអ្នកជំងឺអេដស៍ ១៨០គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកឯង

55

 

ភ្នំពេញ ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយលោកស្រី ហេង សុវុត្ថា ប្រធានអនុសាខា បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ជនពិការ និងអ្នកជំងឺអេដស៍ ចំនួន ១៨០គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកឯង ។

មានមតិទៅកាន់បងប្អូនទាំងអស់ លោកស្រីប្រធានអនុសាខាខណ្ឌ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគិតគូរ យកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ។ លោកក៏សូមអំពាវនាវដល់បងប្អូន យកចិត្តទុកដាក់ពីសុខភាព ជាពិសេសបន្តការពារ និងរក្សាអនាម័យជានិច្ចតាមការណែនាំ របស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា។

លោកស្រី ហេង សុវត្ថា ប្រធានអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ បានបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ ដោយក្នុង ០១គ្រួសារទទួលបាន ៖ អង្ករចំនួន ២៥ គីឡូក្រាម ទឹកត្រី ទឹកស៊ីអុីវ ត្រីខ មី ម៉ាស ជែល និងថវិកាមួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង