ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទចុងក្រោយនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅភូមិសាស្ត្ររាជធានីភ្នំពេញ

61

ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយអនុលោមតាមផែនការមេ សម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ជាសេនាធិការ និងដែលមាន កិច្ចសហការពីក្រុមគ្រូពេទ្យនៃ កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក និងក្រុមគ្រូពេទ្យនៃអង្គភាពផ្សេងៗ បានដំណើរការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែល មានអាយុពី១៨ឆ្នាំឡើងទៅនៅ រាជធានីភ្នំពេញបានយ៉ាងរលូន ស្របតាមជំហានកម្មវិធីការងារ ដែលបានគ្រោងទុក ហើយប្រជាពលរដ្ឋក៏បាន ស្ម័គ្រចិត្តយ៉ាងសស្រាក់សស្រាំ តម្រង់ជាជួរមកចាក់វ៉ាក់សាំង តាមគោលដៅនៃខណ្ឌនីមួយៗ ដែលគិតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចំនួន ១,៦៦២,៣៥៦ នាក់ (ដូសទី១) និង ១,៤៩៨,៧៨៧ នាក់ (ដូសទី២)។

ប៉ុន្តែ ទោះជាយ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេសង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយ ចំនួនតូចទៀតពុំទាន់ រួសរាន់មកទទួលការចាក់វ៉ាក់សាំង នៅឡើយ។ ដើម្បីឈានទៅ សម្រេចលទ្ធផលឱ្យបាន ជោគជ័យ១០០% ស្របតាមផែនការ យុទ្ធសាស្ត្ររបស់ គណៈកម្មការចាក់វ៉ាក់សាំង និងរាជរដ្ឋាភិបាល ដែលគ្រោងបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២១នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ ប្រជាពលរដ្ឋដែលកំពុង រស់នៅស្នាក់នៅ ប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលពុំទាន់បានទទួល ការចាក់វ៉ាក់សាំង សូអញ្ជើញរួសរាន់ មកចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កុំបីខាននៅតាមទីតាំង ដែលបានកំណត់ក្នុងខណ្ឌទាំង១៤៕

អត្ថបទដែលជាប់ទាក់ទង