ធនាគារពិភពលោក បញ្ជាក់ជំហរគាំទ្រ យ៉ាងពេញទំហឹង ក្នុងការរួមចំណែក គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនការ ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយ វិបត្តិកូវីដ-១៩
ភ្នំពេញ៖ លោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានវាយតម្លៃខ្ពស់ចំពោះផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ ដែលមានលក្ខណៈច្បាស់លាស់ ប្រាកដនិយម និងគ្រប់ជ្រុងជ្រោយ ។ លោកជំទាវ បានបញ្ជាក់អំពី ជំហរគាំទ្រយ៉ាងពេញទំហឹងរបស់ធនាគារពិភពលោក ក្នុងការរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនការ ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយ វិបត្តិកូវីដ-១៩ នេះ ដោយសន្យាពិនិត្យឡើងវិញ និងកែសម្រួលឯកសារក្របខ័ណ្ឌនៃភាព ជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយធនាគារពិភពលោក។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបលោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធ Video Conference ដើម្បីពិភាក្សាអំពីស្ថានភាពការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា, ផែនការយុទ្ធសាស្ត្រនៃការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ និងលទ្ធភាពនៃការចូលរួមរបស់ធនាគារពិភពលោកក្នុងការគាំទ្ររាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ, នារសៀលថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងរឹងមាំ ជាមួយធនាគារពិភពលោក ក្នុងរយះពេលជាងពីរ ទស្សវត្សកន្លងមក ដែលជាក់ស្តែង ឆ្លុះបញ្ចាំងច្បាស់តាមរយះការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង កាលះទេសះដ៏លំបាកលើកិច្ចការប្រយុទ្ធ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវូដ-១៩ (COVID-19) ក្នុងគោលដៅ ត្រប់ គ្រងការឆ្លងរាលដាលលក្ខណះទ្រង់ទ្រាយធំ, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ “ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១ និងដាក់ គោលដៅចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន ១០ លាននាក់ ដែលតាមការប៉ាន់ស្មាន នឹងអាចសម្រេចបាននាខែតុលាឬ ខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ ។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលបានបុរេសកម្មក្នុងការទទួល និង បញ្ហាទិញ វ៉ាក់សាំងដោយផ្ទាល់ពីអ្នកផលិតវ៉ាកសាំង ដែលគិតត្រឹមថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២១ ទទួលបានវាក់សាំងសរុប ប្រមាណ ៩ លានដួល ហើយប្រសិនបើមិនមានការប្រែប្រួល កម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំងដែលបានពីការបញ្ជាទិញ ចំនួន១១ លានដួសបន្ថែមទៀតនៅដើមខែ សីហា ឆ្នាំ ២០២១ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីវិធានការគោលនយោបាយមុតស្រួច របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញជាបន្តបន្ទាប់ចំនួន ៨ជុំ សំដៅប្រយុទ្ធការពារសុខភាពអាយុជីវិតប្រជាជន រក្សា លំនឹងសេដ្ឋកិច្ច និងជីវភាពរពស់ប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ ។ វិធានការជុំទី ៩ ស្តីពីការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុង និងក្រោយពីវិត្តិនៃជំងឺកូវីដ-១៩ក៏ នឹង ត្រូវដាក់ចេញបន្ថែមទៀតក្នុងពេល ឆាប់ៗខាងមុខនេះ ។ កញ្ចប់ចំណាយអន្តរាគមន៍ជាក់ស្ដែងទាំងនោះរួមមាន ១. ចំណាយលើការទប់ស្កាត់ និងរព្យាបាលជំងឺកូវីដ-១៩ តាមរយៈក្រសួងសុខាភិបាល ២. ចំណាយលើការបណ្តុះបណ្តាលជំនាញ និងឧបត្ថម្ភកម្មករពេល ព្យួរកិច្ចសន្យាការងារ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ៣. គម្រោងសាច់ប្រាក់ពលកម្មចំនួន ១០០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២០ និង ១៦០ លានដុល្លារអាមេរិក នៅឆ្នាំ២០២១, ៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារ ក្រ-១ ក្រ-២ និង ជនងាយរងគ្រោះ,៥. ចំណាយផ្នែកសន្តិសុខស្បៀង និងការជំរុញចលនាផលិតស្បៀង និង ចំណាយផ្សេងៗ, និង ចំណាយអន្តរាគមន៍ផ្នែកសេដ្ឋកិច្ចជួយដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហត្រាសមុនតូច និងមធ្យម និងក្រុមហ៊ុនសាជីវកម្មតានាឥណទានកម្ពុជា ។
ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន អំពីផែនការយុទ្ធសាស្ត្រន ការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីស្ទីវីឌ, តាមរយៈអភិក្រមចំនួន៣ រួមមាន ១, ការស្តារ (Recovery) ផ្ដោត ទៅលើវិស័យសុខាភិបាល ការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន គោលនយោបាយសារពើពន្ធ វិស័យកសិកម្ម, វិស័យទេសចរណ៍ និងវិស័យកាត់ដេរ ២. ការកែទម្រង់(Reform) សំដៅលើការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ កំណើន, ពិពិធកម្ម និងភាពប្រកួតប្រជែង និង ភាពធន់ (Resiliency) ផ្តោតទៅលើវិស័យឌីជីថល ការអភិវឌ្ឍ វិស័យសហគ្រាសធុនតូច និងមធ្យម, ការអភិវឌ្ឍជំនាញ ការស្តារសេដ្ឋកិច្ចឡើងវិញលក្ខណះបៃតង និងការពង្រឹង ប្រព័ន្ធគាំពារសង្គម។
លោកជំទាវ Victoria Kwakwa បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងគ្រប់គ្រងបញ្ហានៃវិបត្តិជំងឺកូវិដ-១៩ និងអបអរសាទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការទទួល និងទិញវ៉ាក់សាំងបានគ្រប់គ្រាន់សម្រាប់ធានាការចាក់វ៉ាក់សាំងជូនប្រជាជនតាមគោលដៅក្នុងល្បឿនលឿន និងឆាប់រហ័ស ។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ ដែលមានលក្ខណៈច្បាស់លាស់ ប្រាកដនិយម និងគ្រប់ជ្រុងជ្រោយ ។ លោកជំទាវ បានបញ្ជាក់អំពី ជំហរគាំទ្រយ៉ាងពេញទំហឹងរបស់ធនាគារពិភពលោក ក្នុងការរួមចំណែកគាំទ្ររាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការ ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយ វិបត្តិកូវីដ-១៩ នេះ ដោយសន្យាពិនិត្យឡើងវិញ និងកែសម្រួលឯកសារក្របខ័ណ្ឌនៃភាព ជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយធនាគារពិភពលោក (Country Partnership Framework 2019-2023) ឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ននៃជំងឺកូវីដ ១៩ និងស្របតាមផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ៕