ត្រៀមបម្រុងហ្វឹកហ្វឺន បំពាក់ជំនាញសុនខហិត អ្នកផ្ទុកវីរុសកូវីដ
កំពង់ឆ្នាំង ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងសារនៅលើផេកផ្លូវការថា “នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅមណ្ឌលសុនខអង្គភាពសុីម៉ាក់កំពង់ឆ្នាំង លោកបានចុះពិនិត្យសកម្មភាពត្រៀមបម្រុង ហ្វឹកហ្វឺនបំពាក់ជំនាញសុនខហិតអ្នកផ្ទុកវីរុសកូវីដ រួមមានបរិវេណ អាគារ និងបន្ទប់ហ្វឹកហ្វឺនសុនខជាដេីម”។
សូមបញ្ជាក់ថា ក្រោយពីបានទទួលគំនិតផ្តួចផ្តេីមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខហិតវីរុសកូវីដ១៩ របស់សម្តេចតេជោ រួចមក អង្គភាពបានរៀបចំអាគារ បន្ទប់ ទីលានហ្វឹកហ្វឺនមានលក្ខណ:ពិសេសសំរាប់បំរេីឱ្យការស្រាវជ្រាវនិងអភិវ្ឍន៍សុនខជំនាញហិតវីរុសកូវីដ នេះ ក្នុងនោះក៏ជ្រេីសរេីសបេក្ខភាពសុនខចំនួន១០ក្បាល អ្នកកាន់សុនខចំនួន១០នាក់ គ្រូបង្វឹក និងសម្ភារ:មួយចំនួនដេីម្បីគាំទ្រការដំណេីរការនេះ។ ទន្ទឹងនឹងនេះ ក៏បានចងក្រងឯកសារ នីតិវិធីប្រតិបត្តិការ ការសិក្សាស្រាវជ្រាវ ហ្វឹកហ្វឺន និងការអនុវត្តសាកល្បង ការសិក្សាវិភាគទិដ្ឋន័យ ប្រពន្ធ័វាយតំលៃសមត្ថភាពនិងប្រសិទ្ធភាពសុនខ ជាដេីម។ល។ នេះធាតុទន់យ៉ាងសំខាន់ ដេីម្បីកំណត់កត្តាជោគជ័យនៃការងារស្រាវជ្រាវនិងអភិវឌ្ឍន៍។
ជាមួយនេះដែរ ក៏បានសហការជាមួយក្រសួងសុខាភិបាល និងសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំនីតិវិធីមួយចំនួន ហេីយខាងអ្នកវិទ្យាសាស្ត្រ សុខាភិបាលក៏បានខិតខំប្រឹងប្រែងបញ្ចប់ ពិធីសាបច្ចេកទេសមួយចំនួន ដេីម្បីយកក្លិនពីអ្នកជម្ងឺប្រកបដោយសុវត្ថិភាព និងប្រកបដោយក្របសីលធម៌វិជ្ជាជីវ:។
អង្គភាពសុីម៉ាក់ក៏បានទទួលជំនួយពីក្រុមហ៊ុនស្វីស នូវឧបករណ៍ចាប់ក្លិនអ្នកជម្ងឺផ្ទុកវីរុសកូវីដ១៩ ហេីយថ្មីៗនេះ ខាងសុខាភិបាលបានចាប់ផ្តេីមអនុវត្ត យកឧបករណ៍នោះទៅចាប់ក្លិនពីអ្នកជម្ងឺកូវីដ និងបន្តពិនិត្យបញ្ជាក់ គ្មានហានិភ័យវីរុសកូវីដលេីឧបករណ៍ ដេីម្បីបម្រេីឱ្យការស្រាវជ្រាវនិងហ្វឹកហ្វឺននេះ គ្មានប៉ះពាល់ហានិភ័យឆ្លងកូវីដឡេីយ ។
ជាមួយបទពិសោធន៍ក្នុងការប្រេីប្រាស់និងហ្វឹកហ្វឺនសុនខ ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ របស់អ្នកវិទ្យាសាស្ត្រសុខាភិបាល និងអ្នកបច្ចេកទេស សុនខ ដែលបានធ្វេីឱ្យការស្រាវជ្រាវ និងអភិវឌ្ឍន៍នេះ កំពុងដំណេីរការទៅមុខបានឆាប់រហ័សទាន់ពេលវេលា និងធ្វេីដំណេីរតម្រង់សំដៅទៅរកក្តីសង្ឃឹមរបស់យេីង គឺមានសុនខប្រយុទ្ធប្រឆាំងកូវីដ១៩នៅកម្ពុជា៕