ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស តម្រូវឲ្យធ្វើតេស្តរហ័ស លើគ្រប់ពលករ ដែលបានឆ្លងដែនចូលមក និងការធ្វើចត្តាឡីស័កនៅនឹងកន្លែង

44

 

ខេត្តឧត្ដរមានជ័យ ៖ អាជ្ញាធរចុះពិនិត្យលើស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងពលក រដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងតម្រូវការចាំបាច់បន្ថែម សំដៅធ្វើយ៉ាងទប់ស្កាត់ ឲ្យខាងតែបាននូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវ ចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ គ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក នៅបរិវេណច្រកទ្វារព្រំដែន អន្តរជាតិអូរស្មាច់នារសៀលថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅ ក្នុងគោលបំណងពិនិត្យលើស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងពលករដែលធ្វើចំណាកស្រុក ពីប្រទេសថៃចូលមក ប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងតម្រូវការចាំបាច់បន្ថែម សំដៅធ្វើយ៉ាងទប់ស្កាត់ឲ្យខាងតែបាន នូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ក្រោយពីបានស្ដាប់របាយការណ៍របស់ ឯកឧត្តមអភិបាលខេត្តរួច ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ក្នុងការរៀបចំគ្រប់គ្រងពលករ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

បន្ទាប់មក ឯកឧត្តមក៏បានលើកជាអនុសាសន៍មួយចំនួន ជូនរដ្ឋបាលខេត្ត ដើម្បីយកមករៀបចំជាគោលការណ៍អនុវត្តចំពោះមុខ ក្នុងនោះផ្តោតសំខាន់លើ វិធានការត្រៀមទទួលពលករខ្មែរ ដែលបានចូលមកកាន់តែច្រើនឡើង ជាពិសេសក្នុងការអនុវត្តគោលការណ៍ថ្មី ដែលតម្រូវឲ្យធ្វើតេស្តរហ័ស  លើគ្រប់ពលករដែលបានឆ្លងដែនចូលមក និងការធ្វើចត្តាឡីស័កនៅនឹងកន្លែង ដោយក្នុងនោះឯកឧត្តម ហ៊ុន ម៉ានិត ក៏បានស្នើឲ្យរដ្ឋបាលខេត្ត រៀបចំផែនការសកម្មភាព និងរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក ក៏ដូចជាលើកសំណើ ពាក់ព័ន្ធនឹងតម្រូវការសម្ភារ បរិក្ខារបច្ចេកទេសដាក់ជូនគណៈកម្មការ និងអនុគណៈកម្មការថ្នាក់ជាតិ ដើម្បីជាយន្តការគាំទ្រដល់រដ្ឋបាលខេត្ត៕

 

អត្ថបទដែលជាប់ទាក់ទង