លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តព្រៃឆ្លាក់ ស្វាយរៀង
- ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តព្រៃឆ្លាក់ ស្ថិតក្នុង ក្រុងស្វាយរៀង ខេត្តស្វាយ រៀង នា រសៀលថ្ងៃសៅរ៍ ២រោច ខែបឋមា សាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។
ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សា តាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សាន រដូវ ហើយត្រូវចាំ វស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជា ទាយកទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជា ពិសេស គឺចាត់ចែងវស្សិកសាដក (សំពត់សំរាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព ។ ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល ៤ខែ គឺរាប់ ពីថ្ងៃ ១រោច ខែអាសាធ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក រយៈពេលនោះ ឯង ហៅថាវស្សានរដូវ ។
ចំពោះ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ដែលបានវេរប្រគេនព្រះសង្ឃនាពេលនេះរួមមាន ៖ បច្ច័យ ១លានរៀល បូករួម ទៀនព្រះវស្សាធំ ១គូរ, ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស អង្ករ ១០០ គីឡូក្រាម, មី ៥កេសទឹកដោះគោ១កេស ស្ករស ១០គីឡូ ក្រាម ទឹកត្រី១២ដប ប៊ីចេង ២គីឡូក្រាម ខ្ទឹមស ២គីឡូក្រាម ទៀនតូច ២ដុំ ធូប ១ដុំ ម៉ាស់ ២ប្រអប់ អាល់កុល ១កាន នំអន្សម ១កន្រ្តក និងផ្លែឈើ ១កន្រ្តក ៕ សំរិត