ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញហាង លក់ដូរវិទ្យុទាក់ទង និងលក់ដូរទូរស័ព្ទនៅ ម្ដុំផ្សារទួលទំពូង

128

ភ្នំពេញ៖កាលពីល្ងាចថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ លោកថេង សុថុល អភិបាលខណ្ឌចំក   ារមនបានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ូលិសនៃការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយបានចុះអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើងក្នុងការបាញ់ទឹកពន្លត់អគ្គីភ័យនៅហាងលក់ទូរស័ព្ទ និងវិទ្យុទាក់ទង ដែលស្ថិតនៅផ្ទះលេខ៩៩,៩៧ ផ្លូវលេខ៤៤០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញដោយមូលហេតុដោយសារ ឆ្លងចរន្តអគ្គីសនី និង អគ្គីភ័យបានរលត់ជាស្ថាពរ១០០ភាគ១០០នៅល្ងាចថ្ងៃខែឆ្នាំដដែលនិងខូចខាតសម្ភារៈក្នុងផ្ទះទាំងស្រុងគួរអោយសោកស្ដាយបំផុត។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានលើកឡើងថាក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះ មានរថយន្តបង្ការ និងពន្លត់អគ្គីភ័យចំនួន ១៩ គ្រឿងក្នុងនោះរួមមាន៖ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ១២ គ្រឿង,ក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង,ក្រុមហ៊ុន OCIC(កោះពេជ្រ + អូឡាំព្យា) ចំនួន ០៤គ្រឿង
ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ១៥០ម៉ែត្រគីប៕

អត្ថបទដែលជាប់ទាក់ទង