ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកបើករថយន្ត របស់ក្រុមហ៊ុនហុងអ៊ិន តវ៉ាដកមេកាចេញ និងទាមទារសុំថៅកែ លក្ខខណ្ឌចំនួន៥ចំណុច

69

 

ភ្នំពេញ ៖ ក្រុមអ្នកបើករថយន្តដឹកប្រេង និងព្រូក្រុមហ៊ុនហុងអ៊ីន ប្រហែលជាង១០០នាក់ ផ្ទុះការតវ៉ាមិនព្រមចូលធ្វើការវិញ និងទាមទារសុំឲ្យថៅកែក្រុមហ៊ុនហុងអ៊ិន ចំនួន៥ចំណុច។

លក្ខខណ្ឌទាំង៥ចំណុចដែលក្រុមអ្នកបើករថយន្តដឹកប្រេង និងព្រូ ទាមទារនោះ រួមមាន ÷ ១/ សុំឲ្យដកមេការឈ្មោះ ស៊ុ ផល្លី ចេញពីក្រុមហ៊ុន ២/សុំទាមទារច្បាប់ការងារពីក្រសួងការងារ ៣/សុំកុំឲ្យក្រុមហ៊ុនបញ្ឈប់បុគ្គលិកណាម្នាក់ ដែលគ្មានកំហុសចេញនោះទេ ៤/សុំឲ្យមានការធានារ៉ាប់រង លើអាយុជិវិតបុគ្គលិកទាំងអស់ ដែលកំពុងបំពេញការងារ និងទី៥/សុំសិទ្ធសេរីភាពម៉ោងចេញចូល និងមានច្បាប់ឈប់សំរាកពេលឈឺស្កាត់។

ការផ្ទុះការតវ៉ានេះ បានធ្វើឡើងរយៈពេល៨ថ្ងៃជាប់គ្នាមកហើយ ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១នេះ ពុំទាន់មានដំណោះស្រាយ រវាងថៅក្រុមហ៊ុន និងក្រុមអ្នកបើកបររថយន្តនៅឡើយទេ។

ដូច្នេះហើយពួកគាត់ នៅតែបន្តធ្វើការតវ៉ា នៅមុខក្រុមហ៊ុនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទាល់តែថៅកែក្រុមហ៊ុនបញ្ឈប់មេការឈ្មោះ ស៊ុ ផល្លី ចេញពីក្រុមហ៊ុន ទើបពួកគាត់ចូលធ្វើការវិញ ដោយពួកគាត់បង្ហើបឲ្យដឹងថា លោកមេការរូបនេះ មិនចេះទទួលខុសត្រូវ ជាមួយបុគ្គលិក ហើយពួកគាត់ បានបន្ថែមថា ថៅកែក្រុមហ៊ុនហុងអ៊ិន សន្យា ថានឹងបញ្ឈប់មេការឈ្មោះ ស៊ុ ផល្លី ចេញពីក្រុមហ៊ុន តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មកម្លេះ តែបច្ចុប្បន្នមេការរូបនេះ នៅតែមានមុខមកធ្វើការ នៅក្រុមហ៊ុនដដែល៕

អត្ថបទដែលជាប់ទាក់ទង