ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ លើលោកនេះ អ្វីដែលសំខាន់?

166

 

ភ្នំពេញ : លើលោកនេះចំណង់ចំណូលចិត្តមនុស្ស មិនដូចគ្នាទេ ខ្លះថាលុយវាសំខាន់ ខ្លះគេថាសុខភាព ស្នេខ្លះគេថាស្នេហាសំខាន់ ខ្លះថាទំនាក់ទំនងសំខាន់ ចំពោះអ្នកខ្លះគេថាមិត្តភាពទើបសំខាន់។

មានការបកស្រាយផ្សេងៗគ្នា។ គេថាបើគ្មានលុយ គឺគ្មានអ្វីៗទាំងអស់ សុខភាពមានបញ្ហា ក៏ត្រូវការលុយ ដើម្បីព្យាបាលដែរ ។ ស្នេហាក៏ត្រូវការលុយដែរ។ មិនអាចប្រើចិត្ត ដើម្បីស្រឡាញ់គ្នា ដូចសម័យទុំទាវបាននោះទេ ។

ជាទ្រឹស្ដីទស្សនវិទូ គេឲ្យតម្លៃលុយទាបជាងគេ ហើយអ្វីដែលខ្ពស់ជាងគេនោះ គឺមិត្តភាព ..។
គេនិយាយថាលុយ គឺជាប្រាក់កាក់តូចមួយទេ (Money is a small coin)។ សុខភាពគឺជាប្រាក់កាក់ធំ(Health id a big coin)។ សេចក្ដីស្នេហា គឺជាប្រាក់កាក់សំណាង (Love is a lucky coin)។ ទំនាកទំនង គឺជាប្រាក់កាក់ផ្អែម (Relationship is Sweet coin)។ មិត្តភាព គឺជាកាកមាសដែលត្រូវចេះថែក្សា (Friendship is a Gold coin keep it safe)។
នេះជាសំដីអ្នកប្រាជ្ញទេ ចំពោះខ្ញុំជាមនុស្សសាមញ្ញ ចាំតែថាតាមគេប៉ុណ្ណោះ តិចលោច្រឡំថាខ្ញុំអ្នកប្រាជ្ញនោះ.៕

អត្ថបទដែលជាប់ទាក់ទង