អាជ្ញាធរខណ្ឌធ្វើពិធីសែនអ្នកតាតុង សុំសេចក្តីសុខ ជៀសផុតពីជម្ងឺកូវីដ១៩និងសុំសេចក្តីសុខជូនដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកអធិការនគរបាលខណ្ឌ លោកនាយក នាយករងរដ្ឋបាលសាលាខណ្ឌ លោកប្រធានការិយាល័យ ជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង៧ និងប្រធានផ្សារទាំង៣ បានចូលរួមពិធីសែនអ្នកតាតុង សុំសេចក្តីសុខ ជៀសផុតពីជម្ងឺកូវីដ១៩ និងសុំសេចក្តីសុខជូន ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋា។
គួរបញ្ជាក់ថា៖កន្លងមករហូត ដល់បច្ចប្បន្នអ្នកនៅតំបន់ពោធិចិនតុង ជឿលើបរមីលោកតាតុងណាស់៕