ផ្លាស់ប្តូរខេត្ត លោក នៃ ចារី ពីអភិបាលរងខេត្តកណ្តាល ទៅជាអភិបាលរង នៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង
ភ្នំពេញ៖ លោកប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានជម្រាបមកលោក នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង កម្មវត្ថុ ស្ដីពីពិធីប្រកាសចូលកាន់មុខតំណែងលោក នៃ ចារី ជាអភិបាលរង នៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង។
លោកប្រាក់ សំអឿន សូមជម្រាបលោកថា រាជរដ្ឋាភិបាល បានសម្រេចផ្ទេរភារកិច្ចលោក នៃ ចារី ពីអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ឲ្យទៅកាន់ មុខតំណែងជាអភិបាលរង នៃគណៈអភិបាលកំពង់ឆ្នាំង។
ដើម្បីអនុវត្តតាមស្មារតីអនុក្រឹត្យ ដូចមានចុះក្នុងយោងខាងលើ ខ្ញុំសូមអញ្ជើញលោក នៃ ចារី ចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ស្ថិតក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថៃ្ងព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលាខេត្តកំពង់ឆ្នាំង។
អាស្រ័យហេតុនេះ លោក នៃ ចារី ជ្រាប និងអញ្ជើញចូលរួមតាមការគួរ៕