ឱសថស្ថានចំនួន ៨៦ ក្នុងខណ្ឌចំនួនបី ត្រូវបានមន្រ្តីជំនាញចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ការហាមការដាក់លក់ឧបករណ៍សម្រាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩
ភ្នំពេញ ៖ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ សហការជាមួយ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និង មន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភំ្នពេញ ចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ការដាក់លក់ឧបករណ៌សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩ ដែលសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល មិនអនុញ្ញាតឲ្យប្រើប្រាស និងដាក់លក់ឧបករណ៍សម្រាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩ លើទីផ្សារទេ នៅតាមឱសថស្ថាន ដែលមានទីតាំងស្ថិតនៅម្តុំផ្សារអូឡាំពិក និងផ្សារតាប៉ាង ដែលមានឱសថស្ថានចំនួន ៨៦ ក្នុងខណ្ឌចំនួន ០៣ ក្នុងនោះមានខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងខណ្ឌដូនពេញ។
ជាលទ្ធផល ឱសថស្ថានទាំងអស់នោះ ពុំមានដាក់លក់ និងពុំដែលធ្លាប់មានលក់ឧបករណ៍តេស្ត រកអង់ទីគ័រការពារជំងឺកូវីដ១៩ ឡើយ និងបានណែនាំឱសថស្ថានទាំង ៨៦ទីតាំង មិនឲ្យមានការដាក់លក់ បើមិនមានការអនុញ្ញាត និងទទួលស្គាល់ពីក្រសួងសុខាភិបាល៕