ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩

247

 

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៩ , ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១) ។

ស្ថានភាព នៃជំងឺកូវីដ-១៩ នៅតែបន្តវិវឌ្ឍខ្លួនគួរឱ្យបារម្ភ តាមរយៈការបំប្លែងខ្លួនថ្មី នៃវីរុសកូវីដ-១៩ ដែលការណ៍នេះ បានបង្កើនបន្ថែមនូវសម្ពាធផ្នែកសង្គម-សេដ្ឋកិច្ច ដល់ប្រទេសជាច្រើននៅលើសកលលោក ។ ក្រោមស្មារតីខិតខំប្រឹងប្រែងឥតឈប់ឈរ និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ វិធានការចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលបំណងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបន្តជំរុញ លំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។ ជាការពិត, ប្រទេសមួយចំនួនបាន និង កំពុងពន្លឿននូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូរ៉ដ-១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួន ក្នុងគោលដៅត្រៀមខ្លួន បើកប្រទេស ក៏ដូចជាទ្រទ្រង់សេដ្ឋកិច្ចឡើងវិញ ។ ចំណែកប្រទេសកម្ពុជាវិញ ក៏បាន និងកំពុងទទួលវ៉ាក់សាំង តាមរយៈជំនួយ និងការបញ្ជាទិញដោយផ្ទាល់ពីក្រុមហ៊ុនផលិតនានា ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងទទួលបាន នូវវឌ្ឍនភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយអនុលោមតាមអភិក្រម “ផ្ការីក” ដែលចាប់ផ្ដើមពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយពង្រីកជាជំហានៗឆ្ពោះទៅតំបន់ផ្សេងទៀត សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម សេដ្ឋកិច្ច នៅត្រឹមឆ្នាំ ២០២១ ។ ជាក់ស្ដែង ។ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” នៅបន្តអូសបន្លាយ ពេលវេលា និងពង្រីកវិសាលភាព នៃការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ដែលញាំងឱ្យរាជរដ្ឋាភិបាលបន្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដាន និងសម្រេចដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នានា ។ ទោះជាយ៉ាង នេះក្តី, វិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យកាត់ដេរ-វាយនភណ្ឌ, វិស័យអាកាសចរណ៍, វិស័យទេសចរណ៏ (សណ្ឋាគារ និងភោជនីយដ្ឋានជាដើម) នៅតែបន្តរងផលប៉ះពាល់ខ្លាំងជាងគេ ពីវិបត្តិនៃជំងឺកូវីដ-១៩ នេះ ។ បន្ថែមពីលើនេះ, ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេស គ្រួសារក្រីក្រ និងងាយរងគ្រោះ ក៏នៅតែបន្តប្រឈមនឹង បញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

បន្ទាប់ពីបានពិនិត្យ និងថ្លឹងថ្លែងយ៉ាងល្អិតល្អន់លើគ្រប់ទិដ្ឋភាពដើម្បីបំពេញតម្រូវការចាំបាច់នានា មកលើសង្គម-សេដ្ឋកិច្ច, ស្ថានភាពពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខណ្ឌសកល, តំបន់ និងប្រទេស រាជ រដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែម ជុំទី ៩ ក្នុងគោលបំណង៖ (១), កាត់បន្ថយផលប៉ះពាល់មក លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហានិភ័យ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្នុង លក្ខណៈទ្រង់ទ្រាយធំ, (២). បន្តសុពលភាពនៃវិធានការដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុត កំណត់សម្រាប់ការអនុវត្តក្នុងពេលឆាប់ៗខាងមុខ, (៣). បន្តដាក់ចេញ និងអនុវត្តវិធានការទ្រទ្រង់ និងស្តារ អាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម សេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃការវិវឌ្ឍនៃជំងឺកូវីដ-១៩ និង (៤). បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់ គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ។ វិធានការជុំទី ៩ ដែលត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយវិស័យឯកជន សហគមន៍ធុរកិច្ចនានានៅកម្ពុជា,

ស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានារួមមាន ដូចខាងក្រោម ៖ ១. វិធានការបន្តជួយវិស័យកាត់ដេរ វិស័យទេសចរណ៍ -វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ , កាបូប និងបន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផល ធ្វើដំណើរកាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិត អនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖

• បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១ នាក់ ដែល បំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១ ។ ម្ចាស់រោងចក្រ-សហគ្រាស ក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត ០១ នាក់ (ជាសរុប កម្មករ និយោជិត ០១ នាក់ ទទួលបាន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ) ។

• បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែលបំពេញ ការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារ ទេសចរណ៍ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១ ។ សហ គ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាព ជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ។

• បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១ ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ ។

• បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម ។

• បន្តពន្យារការចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធនៈ រយៈពេល ០៦ខែ បន្តទៀត គឺរហូត ដល់ដំណាច់ ខែ ធ្នូ ឆ្នាំ ២០២១។ ការពន្យារពេលនេះនឹងត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នូវ ស្ថានភាពសង្គម-សេដ្ឋកិច្ចជាក់ស្ដែង ។

២. វិធានការបន្តជួយវិស័យអាកាសចរណ៍

• បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខ កក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១. ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា ។ • បន្តពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១ ជាមួយនឹងការអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះរៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ ។

៣. វិធានការជួយវិស័យដឹកជញ្ជូន និងឡូជីស្ទីក

• លើកលែងកម្រៃអាជ្ញាបណ្ណជើងសាគយសម្រាប់ឆ្នាំ ២០២១ និង ២០២២ ។ ការពន្យារពេលនេះនឹង ត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នូវស្ថានភាពសង្គម-សេដ្ឋកិច្ចជាក់ស្ដែង ។ ៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ

• បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១ ។ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត ។

រាជរដ្ឋាភិបាលបន្តតាមដានជាប់ជាប្រចាំក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ នូវស្ថានភាពន ជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងប្រទេស ដើម្បី ពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើ បច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសធានាចីរភាពនៃភាពស៊ាំសង្គម-សេដ្ឋកិច្ច ក្រោមក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើង វិញ ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង