ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហានថៃ ចាប់ពលករខ្មែរ ២គោលដៅផ្សេងគ្នា សរុប១៤នាក់

80

បន្ទាយមានជ័យ៖ ទោះបីជាមានការរឹតបន្តឹង តាមបន្ទាត់ព្រំដែនយ៉ាងណា ក៏នៅតែមានពលករខ្មែរ លួចឆ្លងដែនខុសច្បាប់ ក្រោយឃាត់ខ្លួននិយាយថា ពួកគេក្នុងម្នាក់ចំណាយប្រាក់ ឲ្យមេខ្យល់ចំនួន៧.០០០បាត ខណៈដែលទាហានថៃបានចាប់​២គោលដៅផ្សេងគ្នា វេលាម៉ោង១០និង១៩នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ២០២១។

សមត្ថកិច្ចថៃតាមព្រំដែនប្រាប់ថា កម្លាំងនគបាលល្បាតព្រំដែនទី១២ និងសមត្ថកិច្ចទាហានក្រុមតាប្រាយ៉ា កងកម្លាំងបូផា សហការគ្នាចាប់ឃាត់ខ្លួនពលករខ្មែរ ចំនួន៥នាក់ ក្នុងនោះប្រុស៣នាក់និងស្រី២នាក់ នៅបរិវេណភូមិទព័សៀម ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំបន្ថែម។ នៅពេលសួរនាំពលករទាំងនោះ បានប្រាប់ថា រកការងារធ្វើ ទើបបបួលគ្នា ធ្វើដំណើរចាកចេញ ពីខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង