ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផល នៃការនាំចេញ កសិផលសរុប ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១ មានកំណើនចំនួន ៨៤,៦៤%

78

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោកវេង សាខុន បានចេញរបាយការណ៍ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅ ក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួល បានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៤ ៤៥៤ ៥០៥,៣៣ តោន ទៅកាន់ទិសដៅ ៦២ប្រទេស គឺមានការកើនឡើងចំនួន ២ ០៤១ ៩៨២,៧២ តោនស្មើនឹង ៨៤,៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៤១២ ៥២២,៦១ តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
១- ការនាំចេញអង្ករ
 បរិមាណអង្ករនាំចេញមានចំនួន ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧ ២១០តោន (-២៩,៤៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៦ខែឆ្នាំ២០២០ ដែលមានចំនួន ៣៩៧ ៦៦០តោន
 ការនាំចេញអង្ករក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ៤៧ ៤១៩តោន កើនឡើងចំនួន ៥ ៨៥៦តោន (១៤,០៩%) បើធៀបនឹងខែមិថុនា ឆ្នាំ២០២០ ដែលមានចំនួន ៤១ ៥៦៣តោន
 អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៩១ ៤៩២តោន ស្មើនឹង ៦៨,២៨% អង្ករសគ្រប់ប្រភេទមានចំនួន ៨៣ ៦៨៣តោន ស្មើនឹង ២៩,៨៤% និងអង្ករចំហុយមានចំនួន ៥ ២៧៥តោន ស្មើនឹង ១,៨៨%
 អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន ៦៧ ១៣៦តោន (ថយចុះចំនួន ៦៨ ៤៤០តោន ស្មើនឹង -៥០,៤៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៤៣ ២៩៣តោន (ថយចុះចំនួន ៤ ៦៥៦តោន ស្មើនឹង -៣,១៥%) ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២៧ ១៣៦តោន(ថយចុះចំនួន ២៥ ៨៥១តោន ស្មើនឹង -៤៨,៧៩%) និងទិសដៅដទៃទៀតចំនួន២១ប្រទេស មានបរិមាណសរុប ៤២ ៨៨៥តោន (ថយចុះចំនួន ១៨ ២៦៣តោន ស្មើនឹង -២៩,៨៧%)
 ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៦ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២០៣ ៨៤៧តោន (៧២,៦៩%) និងក្រុមហ៊ុន៤៦ដទៃទៀតបាននាំចេញត្រឹមតែ ៧៦ ៦០៣តោន (២៧,៣១%)។

២- ការនាំចេញស្រូវ
ការនាំចេញស្រូវមានចំនួន ១ ៦៩២ ៨១៣តោន ក្នុងរយៈពេល៦ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាមនិងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៩០៣ ១៥២,៥២តោន) ដែលមានការកើនឡើងចំនួន ៧០៩ ៣០៥តោន (៧២,១២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៩៨៣ ៥០៨ តោន។

៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ក្នុងរយៈពេល៦ខែឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ២៧០ ៩០២,៨១ តោន
កើនឡើងចំនួន ១ ២៥៦ ០៤០,២០ តោន ស្មើនឹង ៦២,៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ០១៤ ៨៦២,៦១ តោន ដែលក្នុងនោះរួមមាន៖
 ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៣៥ ១០៣,១២ តោន (កើនឡើងចំនួន ១៩,២៤%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៣៥ ៣០០ តោន ប្រទេសវៀតណាមចំនួន ៣៨០ ១៥១,៥៦ តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦ តោន
 ដំឡូងមីស្រស់ មានចំនួន ៣៥៨ ៨០០ តោន (ថយចុះចំនួន -១១,៧៥%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៦៥ ០០០ តោន និងប្រទេសវៀតណាមចំនួន ២៩៣ ៨០០ តោន
 ម៉្សៅដំឡូងមីមានចំនួន ១៥ ៩០៣,៦៤ តោន (កើនឡើងចំនួន ១៥,៩៥%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៤ ១៩១ តោន ប្រទេសអ៊ីតាលីចំនួន ៥២,៨៤ តោន ប្រទេសណេដឺឡេនចំនួន ១១៤ តោន ប្រទេសថៃចំនួន ១ ៣៧៥,៨ តោន និងសហរដ្ឋអាមេរិកចំនួន ១៧០ តោន
 កាកសំណល់ដំឡូងមីមានចំនួន ៤ ៣២៣ តោន (ថយចុះចំនួន -៣៤,៣៦%) នាំចេញទៅប្រទេសចិន
 គ្រាប់ស្វាយចន្ទីមានចំនួន ៨៤៣ ២៤៣,២៦ តោន (កើនឡើងចំនួន ៣៣៦,៤៣%) នាំចេញទៅប្រទេសចិនចំនួន ៣ ៥៩០,៨៣ តោន ប្រទេសឥណ្ឌាចំនួន ១៧ តោន ប្រទេសជប៉ុនចំនួន ៣៣,៤៨ តោន ប្រទេសកូរ៉េចំនួន ២,០២ តោន ប្រទេសឡាវចំនួន ២ តោន ប្រទេសអារ៉ាប់ចំនួន ០,៥១ តោន ប្រទេសតូហ្គោចំនួន ០,០១ តោន ប្រទេសថៃចំនួន ៣ ១៤៧,៤០ តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន និងប្រទេសវៀតណាមចំនួន ៨៣៦ ៤៥០ តោន
 គ្រាប់ពោត មានចំនួន ១៤០ ៦៦៩,១៣ តោន (កើនឡើងចំនួន ១៧៦,៤៤%) នាំចេញទៅប្រទេសបង់ក្លាដេសចំនួន ៤២ តោន ប្រទេសកូរ៉េចំនួន ២១ តោន កោះតៃវ៉ាន់ចំនួន ៦៧៦,១៣ តោន ប្រទេសថៃចំនួន ៤២ ៣៥០តោន និងប្រទេសវៀតណាមចំនួន ៩៧ ៥៨០ តោន
 គ្រាប់សណ្តែកបាយ មានចំនួន ១៨ ៥៨០ តោន (កើនឡើងចំនួន ៥៨៥,៦៧%) នាំចេញទៅប្រទេសវៀតណាម
 គ្រាប់សណ្តែកសៀង មានចំនួន ១៧ ៧៥០,០៤ តោន (កើនឡើងចំនួន ១០០%) នាំចេញទៅប្រទេសថៃចំនួន ៧ ០៥០តោន ប្រទេសអារ៉ាប់រួមចំនួន ០,០៤ តោន និងប្រទេសវៀតណាមចំនួន ១០ ៧០០ តោន
 ផ្លែចេកស្រស់មានចំនួន ២៣៧ ០៩៩,៥ តោន (កើនឡើងចំនួន ៦៨,៦៧%) នាំចេញទៅប្រទេសចិនចំនួន ២១១ ០៧៩ តោន ប្រទេសជប៉ុនចំនួន ៤២៦,៦៦ តោន ប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨ តោន និងប្រទេសវៀតណាមចំនួន ២៥ ១១៣,៣៦ តោន
 ផ្លែក្រូចថ្លុងមានចំនួន ២៤ ៨៦៨,៤៤ តោន (កើនឡើងចំនួន ១១៨,១៤%) នាំចេញទៅប្រទេសថៃចំនួន ២៤ ៨០៤ តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤ តោន
 ផ្លែស្វាយស្រស់មានចំនួន ១៥៩ ៧៧៨,៥៥ តោន (កើនឡើងចំនួន ២៤៥,៨៤%) នាំចេញទៅទីក្រុងហុងកុងចំនួន ៥០,៧៨ តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨ តោន ប្រទេសគុយវ៉ែតចំនួន ០,០១ តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០ តោន ប្រទេសថៃចំនួន ២០ ៩៦៩,២៨ តោន ប្រទេសវៀតណាមចំនួន ១៣៨ ៤០៦,៦៨ តោន និងប្រទេសចិនចំនួន ២១១,២២ តោន
 ដំណាប់ស្វាយមានចំនួន ១២ ៧៦៨,៦១ តោន (កើនឡើងចំនួន ១៩៨,៦០%) នាំចេញទៅប្រទេសចិនចំនួន ១០ ៤៧៦,០៩ តោន ប្រទេសជប៉ុនចំនួន ៥១២,៥០ តោន ប្រទេសកូរ៉េចំនួន ១៣,៧៩ តោន ប្រទេសហ្វីលីពីន ចំនួន ៦៤៧,២៩ តោន ប្រទេសថៃចំនួន ១ ០២០,៦១ តោន សហរដ្ឋអាមេរិកចំនួន ៥,៣៩ តោន ប្រទេសវៀតណាម ចំនួន ៧៦,៨០ តោន និងចក្រភពអង់គ្លេស ១៦,១៤ តោន
 ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ០៦៩,៦២ តោន (កើនឡើងចំនួន ៨០,៧៥%) នាំចេញទៅប្រទេសចិនមានចំនួន ១៤៨ តោន និងប្រទេសហ្វីលីពីនចំនួន ៣ ៩២១,៦២ តោន
 ដូងប្រេងមានចំនួន ២៤ ៤១៦,៦៩ តោន (កើនឡើងចំនួន ៨,៦៦%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ២០ ០១៦,៦៩ តោន និងប្រទេសម៉ាឡេស៊ីចំនួន ៤ ៤០០ តោន
 ម្រេចមានចំនួន ១៤ ៥៦១,៦២ តោន (កើនឡើងចំនួន ៣៩៨,៧៦%) នាំចេញទៅប្រទេសប៊ែលហ្សិកចំនួន ១០,៦៣ តោន ប្រទេសកាណាដាចំនួន ០,៥២ តោន សាធារណរដ្ឋឆេកចំនួន ៦,១០ តោន ប្រទេសបារាំងចំនួន ១៩,០១ តោន ប្រទេសអាល្លឺម៉ង់ចំនួន ១៦០,៥៧ តោន ប្រទេសឥណ្ឌាចំនួន ៤២ តោន ប្រទេសជប៉ុនចំនួន ២,៥៨ តោន ប្រទេសកូរ៉េចំនួន ១,៥៥ តោន ប្រទេសប៉ូឡូញចំនួន ៧,០៩ តោន ប្រទេសរុស្សីចំនួន ០,៣១ តោន ប្រទេសស៊ុយអ៊ែតចំនួន ១,២៩ តោន ប្រទេសស្វីសចំនួន ០,៤៨ តោន កោះតៃវ៉ាន់ចំនួន ១៥ តោន ប្រទេសអង់គ្លេសចំនួន ១,២៤ តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន សហរដ្ឋអាមេរិកចំនួន ១,៧៥ តោន និងប្រទេសវៀតណាមចំនួន ១៤ ២៩១,៤៩ តោន
 ថ្នាំជក់មានចំនួន ៨៧៩,៨៥ តោន (ថយចុះចំនួន -៥៥,៩១%) នាំចេញទៅប្រទេសប៊ែលហ្សិកចំនួន១៩,៨២ តោន ប្រទេសអាល្លឺម៉ង់ចំនួន ០,០០១ តោន ប្រទេសហុងគ្រីចំនួន ១៩,៨០ តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២ តោន ប្រទេសសិង្ហបុរីចំនួន ០,០១ តោន និងប្រទេសវៀតណាម ១ ៦៦០ តោន
 បន្លែចម្រុះមានចំនួន ៤៤,៩២ តោន (ថយចុះចំនួន -២៨,៥១%) នាំចេញទៅប្រទេសបារាំង
 ម្ទេសស្រស់មានចំនួន ៦៤ ៩០៧,១២ តោន (កើនឡើងចំនួន ៨៣,៤៧%) នាំចេញទៅប្រទេសថៃចំនួន ៦៤ ៩០៧,១២ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២ តោន
 ម្ទេសក្រៀម មានចំនួន ៩០០,២២ តោន (ថយចុះចំនួន -២៤,៩៨%) នាំចេញទៅប្រទេសថៃចំនួន ៩០០ តោន ប្រទេសប៊ែលហ្សិកចំនួន ០,២១ តោន និងប្រទេសកាណាដាចំនួន ០,០១ តោន និង
 ផលិតផលចំនួន ៦២ មុខ ផ្សេងទៀត មានចំនួន ៩១ ៤១៥,៦៨ តោន។

៤-តម្លៃនៃការនាំចេញកសិផល
ការប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ៥៧១ ១៦៩ ៦៣៩,៣៩ ដុល្លាអាមេរិក ដែលក្នុងនោះ៖
 ការនាំចេញអង្ករមានចំនួន ២៣៧ ៥៤១ ១៥០ ដុល្លាអាមេរិក
 ការនាំចេញស្រូវមានចំនួន ២៧៩ ៣១៤ ១៤៥ ដុល្លាអាមេរិក
 ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ០៥៤ ៣១៤ ៣៤៤,៣៩ ដុល្លាអាមេរិក។

៥-សន្និដ្ឋាន
ការនាំចេញកសិផលសរុបក្នុងរយៈពេល៦ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៤,៦៤% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,១៦% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៩,៤៧% ដោយសារកង្វះទូរកុងតេន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប។

អត្ថបទដែលជាប់ទាក់ទង