ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីនាយកដ្ឋាន នគរបាលការពារអង្គភាព កងកិត្តិយសប្រចាំការ នៅទីស្តីការគណៈរដ្ឋមន្ត្រី គោរពសុំសម្តេចតេជោជួយផ្តល់យុត្តិធម៌

190

 

ភ្នំពេញ ៖ លោកដួង ដារា ជំនួយការសម្តេចតេជោ បានថ្លែងថា លោក​ សុត​ ធី សព្វថ្ងៃបម្រើការជាកងកិត្កិយសនៅទីស្តីការគណៈរដ្ឋមន្រ្តីបានប្រាប់ខ្ញុំទាំងទឹកភ្នែកអំពីបញ្ហាវិវាទដីធ្លីដែលម្តាយបង្កើត អែម ស្រីពេជ្រ កំពុងទទួលរងនូវភាពអយុត្តិធម៍ពីភាគីម្ខាងទៀតដែលបានរំលោភ​យកដីគាត់កាន់កាប់នៅ ភូមិក្តិថ្ម ឃុំគោក​រមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកមេភូមិ ជិម សុជាតិ បានបញ្ជាក់អះអាងថា ភាគីម្ខាងទៀតដែលគ្មានដីនៅទីនោះពិតជាបាន មករំលោភយកដី អែម ស្រីពេជ្រ ពិតប្រាកដមែន។ អែម ស្រីពេជ្រ គឺពិតជាម្ចាស់ដីដែលបានទិញពីម្ចាស់ដើម ហឿន ហាន ដែលមានបញ្ជាក់ព្រុំដីច្បាស់លាស់ ជាមួយនឹងការទទួលស្គាល់ ពីមេឃុំ ទួន ឌុល កាលពីថ្ងៃទី ៥ ខែ មេសា ២០១១។

កន្លងទៅលោកមេភូមិ ជិម សុជាតិ បានទទួលបណ្តឹង អែម ស្រីពេជ្រ ប៉ុន្តែមិនអាចដោះស្រាយបាន ទើបញ្ជូនទៅឃុំ និងស្រុកជួយដោះស្រាយ។ ប៉ុន្តែគឺស្ងាត់ឈឹងពុំមានការឆ្លើយតបអ្វីសោះឡើយទើប អែម ស្រីពេជ្រ បានដាក់រក្សាការពារដីខាងលើ ប៉ុន្តែភាគីម្ខាងទៀតនៅតែបន្តធ្វើសកម្មភាពលើ ដីនេះដដែលដោយមិនខ្លាចនរណាឡេីយ។

លោកមេភូមិ ជិម សុជាតិ ក៏ធ្លាប់បានបញ្ជាក់ពីការទទួលស្គាល់ដីរបស់ អែម ស្រីពេជ្រ កាលពីថ្ងៃទី ៦ តុលា ២០១៩ មកដែរ ហើយក៏មានប្រជាពលរដ្ឋ៣៥គ្រួសារ បានផ្តិតមេដៃជាសាក្សីទទួលស្គាល់ថា ដីខាងលើជាដីរបស់ អែម ស្រីពេជ្រ ពិតប្រាកដមែន។

ដោយមិនដឹងទៅច្រកណាទៀត នៅថ្ងៃទី ២២ មិថុនា ២០២១ លោក​ សុត​ ធី​ បាននាំម្តាយ​មកដាក់លិខិតគោរពសុំ សម្តេចតេជោនាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍ផ្តល់យុត្តិធម៍ជូនពួកគាត់ផង។

ខ្ញុំបានខលទៅលោកមេភូមិល្ងាចមិញហើយគាត់ក៏បានបញ្ជាក់ច្បាស់ថា ដីខាងលើគឺពិតជាដីរបស់ អែម ស្រីពេជ្រ ពិតប្រាកដមែន។

ខ្ញុំនឹងរកពេលចុះទៅទីតាំងខាងលើ ដើម្បីពិនិត្យអោយបានច្បាស់គ្រប់ជ្រុងជ្រោយ ជាមួយអាជ្ញាធរដើម្បីដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋយើង។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

អត្ថបទដែលជាប់ទាក់ទង