ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំអំណោយអភិបាលរាជធានី ជូនដល់សមាគមជនឥតទីពឹង និងអង្គការសង្គ្រោះជនអស់សង្ឃឹម សម្រាប់ដោះស្រាយរបបហូបចុកប្រចាំថ្ងៃ ដល់អ្នកស្នាក់នៅក្នុងបន្ទុក អង្កការនិងសមាគម

313

 

ភ្នំពេញ៖លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក-លោកស្រីអភិបាលរង និងមន្ត្រីរាជការសាលាខណ្ឌ ព្រមទាំងមន្ត្រីខណ្ឌ-សង្កាត់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកអំណោយដ៏ថ្លៃថ្ លារបស់លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីដើម្បីផ្តល់ជូនដល់(១)អង្គការសង្គ្រោះជនអស់សង្ឃឹម អង្ករចំនួន១,៥០០គីឡូក្រាមនិង (២)សមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) អង្ករចំនួន១,០០០គីឡូក្រាម ដែលស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល សម្រាប់ដោះស្រាយ របបហូបចុកប្រចាំថ្ងៃ ដល់អ្នកស្នាក់នៅក្នុងបន្ទុក អង្កការនិងសមាគម។

សូមបញ្ជាក់ជូនថា ៖ដោយអនុវត្តន៍ការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌកំបូល តែងតែនាំយកអំណោយឧបត្ថម្ភជា ប្រចាំខែ ដល់អង្គការ/សមាគមន៍ចំនួន០២ ក្នុងភូមិសាស្ត្រខណ្ឌកំបូល ដោយក្នុងនោះ រួមមាន(១)អង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលបានអង្ករ ២០០ គីឡូក្រាម និងថវិកា ១លានរៀល(២)សមាគមជនឥតទីពឹង (មជ្ឈមណ្ឌលមែកឈើ)ទទួលបានអង្ករ ១៥០គីឡូក្រាម និងថវិកា ១លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង