សម្តេចតេជោនាយករដ្ឋមន្ត្រី៖ ព្រមាន ពីវិនាសកម្ម ដែលអាចនឹងកើតមានដោយវីរុសកូវីដ-១៩
ភ្នំពេញ ៖ សម្តេចតេជោ ថ្លែងសារពិសេស ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ខ្ញុំសូមព្រមាន ពីវិនាសកម្មដែលអាចនឹងកើតមានដោយវីរុសកូវីដ-១៩ បើសិនគ្មានការចូលរួមពីបងប្អូនជនរួមជាតិនៅពេលនេះទេ។
សម្តេចតេជោ ធ្វើការកែតម្រូវ ជាបន្ទាន់ចំពោះការមិន ចែកចាយឧបករណ៍ធ្វេីតេស្តរហ័សឱ្យបាន គ្រប់គ្រាន់ទៅតាមបណ្ដា ខេត្ត ខណ:ឧបករណ៍ធ្វើតេស្តរហ័សនៅពេញក្នុងឃ្លាំង ។
សម្តេចតេជោដាក់បទបញ្ជា អោយបញ្ចេញឧបករណ៍ធ្វើតេស្តរហ័ស ទៅគ្រប់បណ្តារខេត្ត ដោយក្នុងមួយខេត្តត្រូវប្រគល់អោយ១ម៉ឺន។
សម្តេចតេជោប្រកាសថាឧបករណ៍ធ្វើតេស្តរហ័សត្រូវតែចែកចាយអោយបានគ្រប់គ្រាន់គ្រប់ខេត្ត ដោយមិនត្រូវរក្សាទុកក្នុងឃ្លាំងហើយទុកអោយតាមបណ្តារខេត្តមានការខ្វះខាតនោះទេ។
សម្តេចតេជោប្រកាសថា បច្ចុប្បន្នក្នុងឃ្លាំងមានឧបករណ៍តេស្តរហ័សចំនួន ១លាន២សែន៤ម៉ឺន ៥ពាន់ ហើយនឹងមកដល់កម្ពុជាចំនួន១លានបន្ថែមទៀត។
សម្តេចតេជោបង្ហាញការមិនសប្បាយចិត្តនៅពេលដែលដឹងថា សម្ភារៈនៅពេញក្នុងឃ្លាំងតែបែជានៅ តាមបណ្តារខេត្តខ្វះខាតឧបករណ៍ធ្វើតេស្តរហ័សទៅវិញ។
សម្តេចតេជោលើកឡើងថាកម្ពុជាមិនខ្វះលុយក្នុងការទិញឧបករណ៍ធ្វើតេស្តរហ័សនោះទេ ហើយរដ្ឋាភិបាលកម្ពុជាមិនដួលរំលំ ដោយសារតែខូវិដ វាយលុកក្នុងរយះពេលពីរឆ្នាំនេះដែរ។
សម្តេចតេជោសង្កត់ធ្ងន់ថា ហេតុអ្វីបានជាតេស្តរហ័សមាន ការចាំបាច់ ពីព្រោះបើយើងដឹងរហ័ស គឺយើងងាយគ្រប់គ្រងរហ័សដែរ។
បន្ថែមពីនេះសម្តេចតេជោណែនាំជាបន្ទាន់អោយប្រើឧបករណ៍ ធ្វើតេស្តរហ័សដល់គ្រប់ពលករនិងតាមគ្រប់ច្រកតាមព្រំដែន។
សម្តេចតេជោ បានដាក់ចេញ នូវយុទ្ធសាស្រ្តទី១ ដោយមានវិធានការចំនួន ៥៖
១. ពង្រឹងការគ្រប់គ្រងនៅតាមច្រកព្រំដែន ឱ្យបានម៉ត់ចត់បំផុត
២. ការធ្វើតេស្តរហ័ស គឺត្រូវធ្វើនៅតាមបណ្តាព្រំដែនទាំងអស់ (ករណីសង្ស័យ ត្រូវប្រើម៉ាស៊ីនធំ) ហើយក្នុងមួយខេត្តត្រូវផ្តល់ជូនឧបករណ៍តេស្តរហ័សនេះ យ៉ាងហោចណាស់ ១ម៉ឺនឧបករណ៍តេស្តរហ័សនេះ ខណៈឧបករណ៍នេះមានចំនួននៅសល់ប្រហែល ៨០ម៉ឺន ហើយបានបញ្ជាទិញចំនួន ១លានទៀត។
៣. ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់សម្ភារឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តនៅតាមព្រំដែនថៃ ដោយសារយើងមានពលករយើងច្រើន
៤. ដាក់ឱ្យព្យាបាលដោយឡែក សម្រាប់អ្នកវិជ្ជមានពពួកបំប្លែងខ្លួន (ដែលតា និងដែលតាផ្លាស) ហើយករណីនេះ ត្រូវធ្វើចត្តាឡីស័កចំនួន ២១ថ្ងៃជាដាច់ខាត។
៥. បងប្អូនជនរួមជាតិដែលជាពលករនៅប្រទេសថៃ (ទាំងស្របច្បាប់ និងមិនស្របច្បាប់) សូមកុំព្រួយបារម្ភ ដោយកម្ពុជា បានធ្វើការសហការជាមួយ ភាគីថៃរួចហើយពាក់ព័ន្ធនឹងបញ្ហានេះ៕