ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូ​វី​ដ​១៩ នឹង​នៅ​ជាមួយ​យើង ​រយៈពេល​យូរ ខណៈ​មាន​វត្តមាន​វីរុស Delta ដែល​គ្រោះថ្នាក់​ធ្ងន់ធ្ងរចែករំលែក

69

ភ្នំពេញ៖ ថ្លែង​សារ​ពិសេស​ទៅ​កាន់​ជនរួមជាតិ​ជា​ព្រឹក​ថ្ងៃ​ទី ១ ខែកក្កដា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថាការ​សង្ឃឹមថាកូ​វី​ដ១៩ ផុតរលត់វា​មិន​អាច​ទៅ​រួច​ក្នុង​រយៈពេល​ដ៏​ខ្លី​នោះ​ទេ ហើយ​វា​នឹង​នៅ​ជាមួយ​យើង​រយៈពេលយូរដូច​ជា​គ្រុនផ្តាសាយ​ធំ ដែល​វា​តែងតែ​កើត ដូច្នេះ​យើង​ត្រូវ​បន្ត​ការ​ខិតខំ ជាមួយនឹង​វិធានការ​ថ្មី​ៗ​បន្ថែម​ទៀត ។

សម្តេច​បញ្ជាក់​ថា ថ្ងៃនេះ​សម្តេច​នឹង​ដាក់​ចេញ យុទ្ធសាស្ត្រ​ថ្មី​ចំនួន ៥ បន្ថែម​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​និង​ការ​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ពិសេស​គឺ​ការ​ទប់ស្កាត់​ការ​នាំ​ចូល​កូ​វី​ដបំប្លែង​ថ្មី ។ កន្លង​ទៅ​ពី​មុន​ការ​នាំ​ចូល​កូ​វី​ដ ធម្មតា បន្ទាប់​មក​កូ​វី​ដ​អង់គ្លេស B117 ឬ​ហៅ​ថា Alpha ប៉ុន្តែ​ឥឡូវ​ដែល​គេ​ចាត់​ទុក​គ្រោះថ្នាក់​បំផុត​គឺ Delta ពី​ឥណ្ឌា Alpha ឆ្លង​រហ័ស​នៅ​ខ្មែរ តែ delta ឆ្លង​កាន់តែ​លឿន យើង​ត្រូវ​ដាក់​ចេញ​យុទ្ធសាស្ត្រ​បន្ត ទប់ស្កាត់ ។

សម្តេច​បាន​បន្ត​ថា វិធាន​ការណ៍ ៥ យ៉ាង ដាក់​ចេញ ១- ពង្រឹង​ការ​គ្រប់គ្រង​ច្រកចេញ​-​ចូល​ទាំង​ព្រំដែន​គោក ទឹក និង​ផ្លូវអាកាស ។ ត្រូវ​យកចិត្តទុកដាក់​ធ្វើ​ការងារ​នេះ​ឱ្យ​បាន​ម៉ត់ចត់ ។ ព្រំដែន​គោក យើង​បាន​ធ្វើ​មុន​ប្រទេស​ថៃ​ផ្ទុះ យើង​បាន​ពង្រាយ​តំបន់​ធ្វើ​ច​ត្តា​ឡី​ស័ក ពេល​វៀតណាម​ផ្ទុះ​ខែមករា យើង​ក៏​ពង្រឹង ។ សម្តេច​បន្ត​ថា ស្ថានភាព​នៅ​ហូ​ជី​មិ​ញ មិន​ខុស​ពី​រាជធានី​ភ្នំពេញ​ទេ​ពេល​នេះ​រាលដាល​មក​ជិត​ដល់​ព្រំដែន​វៀតណាម​ហើយ ។ ការ​ពន្លត់​ការ​ឆ្លង​ក្នុង​ទីក្រុង​ជា​ការ​លំបាក​ណាស់ ។ យើង​កំពុង​រៀនសូត្រ​ពី​វៀតណាម អំពី​ការ​គ្រប់គ្រង​ការ​ផ្ទុះ ។​វៀតណាម ផែនការយក​សំណាក ៥ ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃ ។ ដែល​ជា​បទ​ពិសោធន៍​កម្ពុជា​នឹង​រៀនសូត្រ​តាម ។
សម្តេច​បន្ត​ថា អ្វី​ដែល​ជា​កង្វល់​ធំ សំខាន់ គឺ​ព្រំដែន​កម្ពុជា​-​ថៃ មិនមែន​ថៃ​ចូល​កម្ពុជា​ទេ តែ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ថៃ អស់​ការងារ​ធ្វើ​ត្រឡប់​មក​កម្ពុជា​វិញ។ប៉ុន្តែ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ យើង​មិន​អនុញ្ញាត​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ខាងក្នុង​ទេ គឺ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ព្រំដែន​ទាំងអស់ ។ ចំណុច​នេះ គឺជា​ចំណុច​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ជា មួយ​ព្រំដែន​ថៃ កន្លែង​ធ្វើ​ច​ត្តា​ឡ៏​ស័ក
ទន្ទឹម​នឹង​នោះ ព្រំដែន​វៀតណាម អណិក ជន​វៀតណាម ចូល​ទៅ​វៀតណាម ហើយ​ចូល​មក​កម្ពុជា​វិញ វា​អាច​នាំ​ជំងឺ​ទៅ និង​នាំ​ជំ​ងឹ​មក ។ ការ​ពិ​ភា​ក្សាជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ចា​ហ្គា​តា និង​តាម​ទូរស័ព្ទ ធ្វើ​ម៉េច​គ្រប់គ្រងតំបន់​មាន​អ​ណិ​ន​ជន​រស់នៅ ប្រាប់​ផ្អាក​ការ​ឆ្លង​ដែន​ទៅ​វៀតណាម និយាយ​ត្រង់​ៗ​ទៅ ឱ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​សិន ព្រោះ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​នៅ​វៀតណាម​សួរសុខទុក្ខ​បងប្អូន ត្រឡប់​មក​វិញ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​ទៀត ។

សម្តេច​ប្រកាស​ថា សម្តេច​ទទួលយក​នូវ​ការ​ទទួលខុសត្រូវ លើ​បញ្ហា​កូ​វី​ដ ការ​ធ្វើតេស្ត​រហ័ស ត្រូវ​តែ​ផ្តល់​ម​ធ្យោ​យ​បានតេស្ត​រហ័ស និង​ធ្វើតេស្ត ម៉ាស៊ីន​ធំ (​ករណី​សង្ស័យ​) នៅ​តាម​ច្រកព្រំដែន​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍ ២០ កុម្ភៈ កម្ពុជា​មាន​អត្រា​នៃ​ឆ្លង​ច្រើន​រាបរយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ និង​មាន​អ្នក​ស្លាប់​ច្រើន​ជាង ៦០០ នាក់​ហើយ ។

សូម​បញ្ជាក់​ថា ល្បឿន​នៃ​ការ​ឆ្លង​របស់​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា (Delta) ឬ B.1.617-2 ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា ខ្លាំង​ជាង​វីរុស​បំប្លែង​ប្រភេទ​អាល់​ហ្វា​(Alpha) ឬ​B.1.17 ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​អង់គ្លេស និង​ផ្ទុះ​ឆ្លង​នៅ​កម្ពុជា ចាប់តាំងពី​ផ្ទុះ​ព្រឹត្តិការណ៍​២០​កុម្ភៈ ។ គិត​ត្រឹម​ថ្ងៃ​ទី ២៩ ខែមិថុនា ឆ្នាំ​២០២១ កម្ពុជា​រក​ឃើញ វីរុស​បំប្លែង​ថ្មី Delta ចំនួន ២២ ករណី​ហើយ ៕

អត្ថបទដែលជាប់ទាក់ទង