ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ត្រួតពិនិត្យយានយន្តបានជាង២០គ្រឿង រួមនិងការផាកពិន័យប្រាក់ចូលរដ្ឋជាច្រើន
ខេត្តព្រះវិហារ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែ ស្រាពណ៌ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨នេះក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ត្រួតពិនិត្យយានយន្តបានជាង២០គ្រឿង រួមនិងការផាកពិន័យប្រាក់ចូលរដ្ឋជាច្រើនផងដែរ។
បើតាមមន្ត្រីដែលចុះអនុវត្តលើការងារនេះបានអោយដឹងថា នៅថ្ងៃ ព្រហស្បតិ៍ ១២កើត ខែ ស្រាពណ៌ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ២១ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវចំនួន ០៩ គ្រឿង រថយន្តដឹកសំពីងសំពោង ចំនួន ០២ គ្រឿង ខ្វះឯកសារ ចំនួន ០៥ គ្រឿង ដោះរានខាងក្រោយ ចំនួន ០១ គ្រឿង គ្មានបណ្ណបើកបរ ចំនួន ០៣ នាក់ បណ្ណបើកបរក្លែងក្លាយ ចំនួន ០១ នាក់។
មន្ត្រីដដែតបានបន្តថា នៅថ្ងៃ ព្រហស្បតិ៍ ដដែរ នេះដែរវក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើការផាកពិន័យបានថវិកាមួយចំនួនដូចខាងក្រោម៖
ក្នុងនោះ 1/គោលដៅរវៀង ពិន័យបាន ៦០៥.០០០៛
បង់ចូលរដ្ឋបាន ១៨១.៥០០៛ចំណាយគោលដៅ ៤២៣.៥០០៛។
2/គោលដៅគូលែន ពិន័យបាន ៥០.០០០៛ បង់ចូលរដ្ឋ ១៥.០០០៛ចំណាយគោលដៅ ៣៥.០០០៛។
សរុបរួម ពិន័យបាន ៦៥៥.០០០៛ បង់ចូលរដ្ឋ ១៩៦.៥០០៛ ចំណាយគោលដៅ ៤៥៨.៥០០៛៕