ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម ល្បឿននៃការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ ២០២១ គិតត្រឹមថ្ងៃទី០២ មិថុនា ឆ្នាំ២០២១

324

 

ភ្នំពេញ៖ តាមរបាយការណ៏ របស់ក្រសួងកសិកម្ម បានបង្ហាញថា៖ល្បឿនការងារបង្កបង្កើន ផលស្រូវរដូវវស្សាឆ្នាំ២០២១ប់)៖ ១- ការងារដាំដុះ ៖ ក-លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ១៤៥០០៦ហ.ត ក្នុងនោះ ភ្ជួររាស់ដោយគោក្របីចំនួន៨៨៩៨ហ.ត ស្មើនឹង ០,៤១% និងដោយគ្រឿងយន្តចំនួន ២ ១៣៦១០៨ហ.តស្មើនឹង៩៩,៥៩% តិចជាងឆ្នាំមុន ២២ ១៨៥ហ.ត។
ខ-សាបបានសរុបចំនួន ៩ ៩៣៩ហ.ត លើសឆ្នាំមុនចំនួន ៣ ៩៨០ហ.ត។ គ- លទ្ធផលស្ទូងនិងព្រោះសម្រេចបានចំនួន ១ ៩៨៣ ០៤៥ហ.ត ស្មើនឹង ៧៦,០១% នៃផែនការ ២ ៦០៩ ០៦៥ហ.ត លើសឆ្នាំមុន ១៩១ ០៨១ ហ.ត និងស្រូវតាមប្រភេទរួមមាន៖
-ស្រូវស្រាលចំនួន ៧២៦ ១៧៣ហ.ត លើសឆ្នាំមុន ១៣០ ៨៦៤ហ.ត- ស្រូវកណ្ដាលចំនួន ៨៨១ ៧៦៥ហ.ត លើសឆ្នាំមុន ៥០ ៥៩៧ហ.ត
– ស្រូវធ្ងន់ចំនួន ៣៣៥ ៧៣៨ហ.ត លើសឆ្នាំមុន ២០ ៩៣៩ហ.ត -ស្រូវចម្ការចំនួន ១៧ ៨៧១ហ.ត លើសឆ្នាំមុន ១៨៩ហ.ត
– ស្រូវទ្បើងទឹកចំនួន ២១ ៤៩៨ហ.ត តិចជាងឆ្នាំមុន ១១ ៥០៨ហ.ត។ .ល្បឿនការងារបង្កបង្កើនផលដំណំាសាកវប្បកម្មនិងដំណំាឧស្សាហកម្មរដូវវស្សាឆ្នាំ២០២១ ក-ផ្ទៃដីដំណំាសាកវប្បកម្ម (ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស ឪឡឹក) អនុវត្ដបានចំនួន ៤៣ ២០២ហ.ត ស្មើនឹង ៨០,៤៧ ភាគរយនៃផែនការ ៥៣ ៦៨៦ហ.ត តិចជាងឆ្នាំមុន ៦៩០ហ.ត។ ខ-ផ្ទៃដីដំណំាឧស្សាហកម្ម (ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក) អនុវត្ដបានចំនួន ៦៤៩ ៦៩៦ហ.ត ស្មើនឹង ៧៩,២៣ភាគរយនៃផែនការ ៨១៩ ៩៨៩ហ.ត លើសឆ្នាំមុន ៤ ១៨៥ហ.ត។
. សេចក្តីសន្និដ្ឋាន ល្បឿន ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២១នេះ សម្រេចបាន ៧៦,០១ ភាគរយ នៃផែនការ (ឆ្នាំមុនសម្រេចបាន ៦៩,២៤ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា) រីឯដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម សម្រេចបាន ៧៩ភាគរយ (ឆ្នាំមុនសម្រេចបាន ៧៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា។ ទន្ទឹមនឹងនេះ ក្រសួងបានណែនាំដល់អង្គភាពជំនាញក្រោមឱវាទរួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តទាំងអស់ឱ្យខិតខំជំរុញប្រជាកសិករក្នុងការរៀបចំដី ភ្ជួររាស់ សាប ព្រោះ តាមបច្ចេក
ទេសកសិកម្មសមស្រប ដើម្បីឲ្យទាន់រដូវកាលដាំដុះ។ លើសពីនេះទៀត ក្រសួងក៏បានជំរុញឱ្យអង្គភាពជំនាញបន្តចុះពិនិត្យតាមដានសុខភាពសត្វ ការអន្តរាគមន៍ចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វ ដោយបង្កើនការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វផ្សេងៗ ជាពិសេសទប់ស្កាត់ចលនាសត្វ ដោយខុសច្បាប់នៅ តាមបណ្តារាជធានី ខេត្តជាប់ជាប្រចាំ រួមទាំងបទល្មើសជលផល និងព្រៃឈើផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង