ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារស្តារប្រឡាយ ទួលពង្រទី២ នៅខណ្ឌពោធិសែនជយ័ ជាង៦គីឡូម៉ែត្រ សម្រេចបាន៤០ភាគរយហើយ បើទោះបីស្ថិតក្នុងស្ថានភាពកូវីដ-១៩

47

ភ្នំពេញ៖ បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ នៅតែបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗជាដើម ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ។
ជាក់ស្ដែងនៅថ្ងៃទី០២ កក្កដា នេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងស្តារប្រឡាយ
ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជយ័។
លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក
នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០២ កក្កដានេះថា ៖ដោយ
មានការយកចិត្តទុកដាក់និងការចង្អុលណែនាំពីលោក ឃួង  ស្រេង  អភិបាលរាជធានីភ្នំពេញ ក្នុងការដោះ
ស្រាយ បញ្ហាលិចលង់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើ
សកម្មភាព ស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា។
លោកដួង ចាន់សារ៉ាត់  បានបន្តថា ៖ប្រឡាយ ទួល ពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១នៃខណ្ឌពោធិសែនជយ័ ។ ប្រឡាយនេះមានប្រវែង៦១០០ម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី២,៥ម៉ែត្រ ទៅ៣,៥ម៉ែត្រ ។ ប្រឡាយនេះ មានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមានសង្កាត់ប្រទះឡាងនិងខណ្ឌពោធិសែនជយ័ រួមមានសង្កាត់ចោមចៅ២និងចោមចៅ១និងភាគខ្លះនៃខណ្ឌដង្កោ
រួមមានសង្កាត់ព្រៃសជាដេីម ។
លោកដួង ចាន់សារ៉ាត់ បានបញ្ជាក់ទៀតថា៖ ការងារ ស្តារ ប្រឡាយនេះបានចាប់ផ្តេីមដំណេីរការ កាលពីថ្ងៃទី២៧ខែឧសភា ឆ្នាំ ២០២១ ហើយ បើគិតត្រឹម ថ្ងៃទី០២ខែកក្កដាឆ្នាំ២០២១នេះ ជាលទ្ធផលស្តារបានប្រវែង ២៥០០ម៉ែត្រ ស្មើនឹង៤០%នៃផែនការ ។
ការងារស្តារប្រឡាយទួលពង្រទី២នេះ តាមផែការ ការងារគឺ ប្រេីប្រាស់រយៈពេលចំនួន៣ខែ ដោយគ្រោងនឹងស្តារបញ្ចប់ នៅចុងខែសីហាឆ្នាំ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង