ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ ចុះចែកអំណោយជូន ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត ១៤០គ្រួសារ នៅក្នុងសង្កាត់ក្បាលកោះ

177

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ
នៅព្រឹកថ្ងៃទី០២​ ខែកក្តដា​ ឆ្នាំ​២០២១ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត អ្នកជំងឺអេដស៍ អ្នកគ្មានទីពឹង ក្នុងអំឡុង ពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៤០គ្រួសារ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារ អំពៅ។

ក្នុងពិធីនេះ លោក ចេង មុនីរ៉ា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក។ ទីណាមានការលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺជាការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
លោកប្រធានកិត្តិយស ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់
រាជរដ្ឋាភិបាល វិធានការក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣កុំ និង ៣ការពារ» ចូលរួមទាំងអស់គ្នាទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម, ឃីត ១កញ្ចប់មាន មី ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ និងថវិកាមួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង