ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាង ស៊ឹម ស្រីនិច រងការចោទប្រកាន់ថាជាស្រីទាក់ទងប្តីគេ ពេលប្រកាសលាពីវិស័យសីល្បៈ

265

ភ្នំពេញ៖ អ្នកសីល្បៈ នាង ស៊ឹម ស្រីនិច បានធ្វើឲ្យមាន ការភ្ញាក់ផ្អើលមិនតិចទេសម្រាប់ទស្សនិកជនក្រោយពីតារាស្រីសិចស៊ីរូបនេះបានបញ្ចេញ សារប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈនោះ។ ការប្រកាសនោះមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែមានគណនីអនាមិកមួយបានបញ្ចេញសារចោទប្រកាន់ដោយប្រើពាក្យធ្ងន់ៗទៅកាន់តារាស្រីរូបនេះថានាងបានភ្ជាប់ទំនាក់ទំនងជាមួយប្តីគេ។
ការប្រកាសចាកចេញពីសិល្បៈដែលនាងបានប្រឡូកអស់រយៈពេលជាង៦ឆ្នាំមកហើយនោះបានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងសង្ស័យមួយចំនួនថានាងអាចនឹងស្ថិតក្រោមហេតុផលចូលរោងការ ឬការស្នើសុំពីសំណាក់បុរសជាគូស្នេហ៍ឲ្យនាងបិទទំព័រការងារសិល្បៈនោះចោលព្រោះបុរសនោះអាចមិនចង់ឲ្យនាងបន្តសម្តែងដែលប្រឈមនឹងការថតនៅឆ្ងាយ ក្រោមកម្តៅថ្ងៃ និងត្រូវបុរសផ្សេងប៉ះសាច់នោះជាដើម។ កាន់តែធ្វើឲ្យគេគ្រប់គ្នាបើកភ្នែកធំៗគឺក្រោយពីមានគណនីហ្វេសប៊ុកអនាមិកមួយបានបញ្ចេញរូបថត និងសារមួយចំនួនដោយបានចោទប្រកាន់ថានាងបានទំនាក់ទនងប្តីរបស់អ្នកដទៃ និងសារមិនពិីរោះត្រចៀកមួយចំនួនទៀត។ បន្ថែមភស្តុតាង ជនអនាមិកនោះបានទាំងបញ្ចេញរូបថតក្នុងបន្ទប់ទឹកដែលកញ្ញា សឹម ស្រីនិចងូតទឹក និងរូបថតប្រុសម្នាក់ទៀតដែលត្រូវបានបិទមុខតែឋិតក្នុងបន្ទប់ទឹកតែ មួយ។ បន្ថែមលើនេះគឺជារូបថតនៃការធ្វើ ដំណើរតាមជើងយន្តហោះមួយសន្លឹកមានទាំងឈ្មោះនាងដែលធ្លាប់បានធ្វើដំណើរួមគ្នាជាមួយមនុស្សម្នាក់ទៅលេងកម្សាន្តនៅកាន់តំបន់ទេសចរណ៍នាខេត្តដាណាង ប្រទេសវៀតណាផងដែរ។
ទោះជាយ៉ាងណា នេះគ្រាន់តែការបញ្ជាក់របស់ជនអនាមិកនៅលើបណ្តាញសង្គមប៉ុណ្ណោះ គេនៅមិនទាន់ដឹងនៅឡើយទេថាតើគោលបំណងរបស់អ្នកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយនោះមានគោលដៅអ្វីឲ្យពិត ប្រាកដ នោះទេ ខណៈតារាស្រីរូបនេះក៏មិនទាន់បានបញ្ជាក់លើការចោទប្រកាន់នេះនៅឡើយដែរ ។ ទោះជាយ៉ាងណាមុននេះតារាស្រីរូបនេះបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា លាហើយជីវិតសិល្បៈ៦ឆ្នាំ នាងខ្ញុំទទួលបានការសើចសប្បាយនឹងសំណើចជាច្រើន ហើយមេរៀនក៏រាប់មិនអស់ថែមទៀតផង អរគុណដល់បងៗអ្នកដឹកនាំ ក្រុមហ៊ុនផលិតកម្មទាំងអស់ដែលធ្លាប់ផ្តល់ឱកាសនិងស្នាមញញឹមដល់ក្មេងស្រីម្នាក់នេះឱ្យរៀនក្រោកឈរដើរដេកអង្គុយបែតបត់គ្រប់ស្ថានការណ៍និងកាល:ទេស:ទាំងអស់ ហើយជាចុងក្រោយក៏សុំទោសទៅដល់បងៗ directors ដែលប្អូនសុំអនុញ្ញាតមិន បានទទួលការងារថតវិញដោយប្អូនត្រូវបំពេញធុរកិច្ចដែលត្រូវបំពេញមើលថែខ្លួនឯងនិងការងារដែលគប្បីនឹងផ្អាក ក៏បញ្ចប់ពីជីវិតសិល្បៈមួយនេះ តែការងារសាច់រឿងដែលដក់ជាប់អារម្មណ៍ខ្លាំងបំផុតគឺសាច់រឿងដែលបានរ៉ាយរ៉ាប់ស្រលាញ់លើសពីការរំពឹងទុកទាំងពីររឿងរបស់បងប្រុស Dara Khemer ak អូនអរគុណបងប្រុសដែលស្រលាញ់ប្អូនស្រីម្នាក់នេះនិងតែងតែផ្តល់នូវមនោសញ្ចេតនាដក់ជាប់អារម្មណ័នីមួយៗដល់ប្អូន អារម្មណ៍របស់ប្អូនសង្ឃឹមថានឹងបានថតនៅក្រោមស្នាដៃរបស់បងប្រុសនិពន្ធជាថ្មីបើមាន និស្ស័យលើវិថីមួយនេះ ថែមទាំងបងៗអ្នកដឹកនាំដែលប្អូនធ្លាប់រួមការងារជាមួយផងដែរ ប្អូនស្រីម្នាក់នេះនឹកបងៗគ្រប់គ្នា។ ស្រលាញ់ពេញបេះដូង អរគុណដល់ហ្វេនៗទាំងអស់ដែលតែងតែគាំទ្រនិងស្រលាញ់ខ្ញុំជាខ្ញុំ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង