ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពីបទលួចម៉ូតូ ដែលចតទុកចោលនៅមុខផ្ទះជនរងគ្រោះ ក្បែរបន្ទប់ជួលរបស់ជនសង្ស័យ

423

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហេីយនៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១ នេះ។ ជនសង្ស័យរូបនោះ បានលួចយកម៉ូតូនោះ ចតទុកចោលនៅមុខផ្ទះជនរងគ្រោះ ក្បែរបន្ទប់ជួលរបស់ខ្លួន ជារៀងរាល់យប់ ទេីបខ្លួនឆ្លៀតឱកាសលួចបានយ៉ាងស្រួល។

បេីយោងតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង របស់ជនរងគ្រោះឈ្មោះ ចេង ស្រីមាន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិ-សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ រួចមក លោកបានចាត់តាំងកម្លាំង ចុះដល់កន្លែងកេីតហតុ ហេីយធ្វេីការស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញាបាន ដល់ថ្ងៃទី០២ ខែឆ្នាំដដែល ទេីបឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ប្រាក់ រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ-សង្កាត់ និងក្រុងប៉ោយប៉ែត ព្រមទាំងដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដាហ៊្សូម៉ើអុិច ពណ៌ស្វាយ លាយស ពាក់ផ្លាកលេខបន្ទាយមានជ័យ 1Q-8323 ដែលជាម៉ូតូរបស់ជនរងគ្រោះ ហេីយញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដេីម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីសួរនាំរួច ជនស្ស័យបានឆ្លេីយសារភាពថា រូបគេពិតជាបានលួចយកម៉ូតូ ដូចមានភិនភាគខាងលេ ីពិតប្រាកដមែន ដោយសារខ្លួនឃេីញម៉ូតូនោះ ចតទុកចោលនៅមុខផ្ទះជនរងគ្រោះ ក្បែរបន្ទប់ជួលរបស់ខ្លួន ជារៀងរាល់យប់ ទេីបខ្លួនឆ្លៀតឱកាស លួចយកមករក្សាទុកក្នុងបន្ទប់របស់ខ្លួន ស្រាប់តែស្អែកឡេីង ត្រូវបានសមត្ថកិច្ច មកឃាត់ខ្លួនតែម្ដង។

ដោយផ្អែកលេីពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងតាមការស្ដាប់ចម្លេីយរបស់ជនសង្ស័យ និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាអវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីសំណាក់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ ៕

អត្ថបទដែលជាប់ទាក់ទង