ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តព្រលះក្រុមប្រឹក្សាឃុំភូមិធំម្នាក់ របួសធ្ងន់ ពេលបើកម៉ូតូឆ្លងកាត់ផ្លូវជាតិលេខ១ ជិតវត្តកៀនស្វាយក្រៅ

61

កណ្ដាល ៖ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២១នេះនៅលើកំណាត់ផ្លូវជាតិលេខ១ ចំណុចភូមិភូមិធំឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងឡាននិងម៉ូតូ បណ្ដាលអោយអ្នកជិះម៉ូតូរងរបួស។

បើតាមសមត្ថកិច្ចប៉ូលិស បាននិយាយថា នៅមុនពេលកើតហេតុខាងលេីនេះ មានម៉ូតូមួយគ្រឿងម៉ាក Honda PCXពណ៌ស ប្រភេទស្រី ពាក់ផ្លាកលេខភ្នំពេញ1AK 8641បេីកបរដោយឈ្មោះ ជា ឈន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្រុមប្រឹក្សាឃុំភូមិធំ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
បើកបរឆ្លងផ្លូវជាតិលេខ ១ ចូលមកសាលាឃុំភូមិធំ ដែលមានទីតាំងនៅខាងមុខ ឈាងខាងត្បូងក្លោងទ្វារវត្តកៀនស្វាយក្រៅហើយ
ពេលបើកមកដល់ចំណុចកេីតហេតុខាងលើ ក៏ត្រូវបានរថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុងពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ1AX 4558 បើកបរដោយឈ្មោះទុំ ចាន់ថន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ពានឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដែលបើកមានទិសដៅពីភ្នំពេញ អ្នកលឿង បុកម៉ូតូមួយគ្រឿង ឆ្លងផ្លូវបណ្តាលអោយអ្នកបើកម៉ូតូ រងរបួសធ្ងន់ ហើយជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យភ្នំពេញហើយ រថយន្តនិងម៉ូតូ ខូចស្រាលត្រូវបាន កំលាំងជំនាញចរាចរណ៍ យកមករក្សាទុក ជាភស្តុតាងនៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ៕

អត្ថបទដែលជាប់ទាក់ទង