ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន សម្រេចឱ្យម្ចាស់តោ យកទៅចិញ្ចឹមវិញ ក្រោយមានការ សំណូមពរពីមហាជន

53

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន សម្រេចឱ្យម្ចាស់តោ យកទៅចិញ្ចឹមវិញ ក្រោយមានការ សំណូមពរពីមហាជន

នារាត្រីថ្ងៃទី ៤ កក្កដា ឆ្នាំ២០២១ នេះ សម្ដេចបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា៖

«ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនិង បានឯកភាពគ្នាថា អនុញ្ញាតិឱ្យម្ចាស់យកទៅ ចិញ្ចឹមវិញក្នុងលក្ខខណ្ឌ ម្ចាស់ ត្រូវធ្វើទ្រុងឱយបានត្រឹមត្រូវ ដើម្បីធានាសុវត្តិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។

អរគុណបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅ ប្រទេសដែលបាន ផ្តល់យោបល់ និងអាណិតដល់សត្វតោ។»

បើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានចុះរឹបអូសយកសត្វតោមួយក្បាលនៅផ្ទះលេខ២២ ផ្លូវ៣០៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមបណ្តឹងរបស់អ្នកជិតខាងនិងអ្នកទេសចរណ៍បរទេស។
ដោយយល់ឃើញថា សត្វតោត្រូវបានម្ចាស់ មានការថែរក្សាបានល្អ តាំងពីតូចមកម្លេះ និងដោយសារមានមហាជនជាច្រើន មានការអាណិតអាសូរ ដល់សត្វតោនិងម្ចាស់ ដែលថែរក្សាដែរនោះ មុននេះបន្តិច សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្រេច ប្រគល់សត្វតោនោះជូនម្ចាស់វិញ ដើម្បីអនុញ្ញាតឲ្យម្ចាស់ បន្តការចញ្ចឹមនិងថែរក្សា ដោយតម្រូវឲ្យម្ចាស់នោះ មានកិច្ចសន្យាដែលមាន បំពេញលក្ខខ័ណ្ឌគ្រប់គ្រាន់ ទាក់ទងទៅនឹងបច្ចេកទេស នៃការចិញ្ចឹមដែលមាន លក្ខណៈសមស្រប តាមបទដ្ឋានបច្ចេកទេស បរិស្ថានរស់នៅនៃសត្វតោ និងប្រកបដោយសុវត្ថិភាព មិនឲ្យមានហានិភ័យដល់អ្នកថែរក្សានិងអ្នកជិតខាង៕

អត្ថបទដែលជាប់ទាក់ទង