ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនគ្រាប់បែកចង្កោម ពី២៦លានទៅ៣០លាន ត្រូវបានប្រេីប្រាស់លេីទឹកដីកម្ពុជា

90

ភ្នំពេញ ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី៥ខែកក្កដានេះ បានថ្លែងថា គ្រាប់បែកចង្កោម ជាសំណល់យុទ្ធភ័ណ្ឌ ពីសង្គ្រាមមួយប្រភេទ នៅកម្ពុជា ចំនួនកូនគ្រាប់បែកចង្កោម តិចឬច្រេីន ទៅតាមប្រភេទមេគ្រាប់បែក ដែលដឹកតាមប្រភេទយន្តហោះ ទម្លាក់គ្រាប់បែក នានា ដោយអាចមានចំនួនពីជាង៤០០កូនគ្រាប់បែកចង្កោម ទៅជិត៧០០គ្រាប់ ក្នុងគ្រាប់បែកធំមួយ ។

លោកបន្តថា ប្រសិទ្ធភាពផ្ទុះ នៃកូនគ្រាប់បែកចង្កោមមួយគ្រាប់ អាចកម្ទេចសត្រូវនៅលេីដី ទំហំផ្ទៃក្រឡា ២០ម៉ែត្រគុណ២០ម៉ែត្រ ឬ ១២០ ម៉ែត្រ គុណ២៤០ម៉ែត្រ ដោយអាស្រ័យលេីកម្ពស់ទម្លាក់ និងកម្រិតស្ថានភាពផ្ទុះ របស់កូនគ្រាប់បែកចង្កោមនីមួយៗ។

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា នៅចំពោះនេះ យេីងដឹងថា ចំនួនតួលេខ នៃកូនគ្រាប់បែកចង្កោមនេះ ពី២៦លានទៅ៣០លាន ត្រូវបានប្រេីប្រាស់លេីទឹកដី នៃព្រះរាជាណា ចក្រដ៏តូចមួយនេះ។

បេីយោងតាមបទពិសោធន៍របស់យេីង អាចវាយតម្លៃបានថា ប្រហែលជាមួយភាគបួន នៃកូនគ្រាប់បែកចង្កោមទាំងនេះ ទម្លាក់មក មិនទាន់ផ្ទុះនោះទេ៕

អត្ថបទដែលជាប់ទាក់ទង