ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥទ្ធិពលកូនព្យុះ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ ពីបង្ហួរទៅច្រើន អ្នកដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្ន

95

 

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។

ក្រសួងធនធានទឹកបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុ រួចមកឃើញថា នៅវេលាម៉ោង០៧និង០០នាទី ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ មានសម្ពាធទាបសកម្មមួយ ដែលបានស្ថិតក្នុងសមុទ្រចិន ខាងលិចប្រទេសហ្វីលីពីន និងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD និងធ្វើដំណើរឆ្ពោះមក ទិសពាយ័ព្យ។

នៅវេលាម៉ោង៤និង០០ល្ងាចថ្ងៃដដែលនេះ វិសម្ពាធបានបង្កើនឥទ្ធិពលជាកូនព្យុះទី៦ឈ្មោះ អ៊ុន-ហ្វា TS IN-FA 2106 នៅលើសមុទ្រចិនខាងត្បូង ចំណុចខ្សែវណ្ឌទី ១៤អង្សារ៤នៃរយ:ទទឹងខាងជើង និងខ្សែស្របទី ១១៤អង្សា១ នៃរយ:បណ្ដើយខាងកើត។

យោងតាមការព្យាករនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះនេះ និងធ្វើដំណើរចូលទៅកោះហៃណាំ ប្រទេសចិន។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះ និងថមថយឥទ្ធិពលរបស់ខ្លួនទៅជាវិសម្ពាធ TD រួចចូលទៅ ប្រទេសវៀតណាមខាងជើង។

ដោយឡែកជ្រលងនៃកូនព្យុះ លើកទី៦ អ៊ុន-ហ្វា TS IN-FA 2106 នេះ និងខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាយើង ចាប់ពីថ្ងៃទី៥ , ៦, ៧ និង៨ ខែកក្កដា ឆ្នាំ២០២១ ។

លក្ខណះបែបនេះ ធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចខាងក្រោម៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបជាប់ជុំវិញទន្លេសាប និងបឹងទន្លេសាប មានភ្លៀងធ្លាក់ពីបង្ហួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្ហូរ។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែកំ និងតាមដងទន្លេមេគង្គ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គរ។
៣- តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក៏ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គរ ជាមួយរលកសមុទ្រ មានកម្ពស់ជាមធ្យម។
៤- ស្ថានភាពនៃទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិចជាបន្តបន្ទាប់ ។

ក្រសួងធនធានទឹក អំពាវនាវសូមឲ្យសាធារណជន និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង