អភិបាលខណ្ឌ ជួបចៅសង្កាត់ និងសមាជិក ក្រុមប្រឹក្សាសង្កាត់ចំនួន៣ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ របស់មូលដ្ឋានសង្កាត់ ដោយផ្អែកលេីផែនការចាត់តាំងស្តីពី ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ” របស់រាជរដ្ឋាភិបាល
ភ្នំពេញ៖លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក-លោកស្រីអភិបាលរង លោកនាយក នាយករងរដ្ឋបាល នៅព្រឹកថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២១ បានបន្តចុះជួបសំណេះសំណាលជាមួយលោកចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ លោក-លោកស្រីប្រធានភូមិ និងលោកប្រធាន អនុប្រធានស.ស.យ.ក នៅតាមសង្កាត់នីមួយៗ រួមមាន សង្កាត់ភ្លេីងឆេះរទេះ សង្កាត់ប្រទះឡាង និងសង្កាត់បឹងធំ។
ការរៀបចំពិធីសំណេះសំណាលនេះ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ របស់មូលដ្ឋានសង្កាត់ ដោយផ្អែកលេីផែនការចាត់តាំងស្តីពី ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ” របស់រាជរដ្ឋាភិបាល ដែលមានរបៀបវារៈដូចខាងក្រោម៖
១-ការងារពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌកំបូល
២-ការងារពង្រឹងប្រសិទ្ធិភាពការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងការងារអភិវឌ្ឍមូលដ្ឋាន
៣-ការងារពង្រឹងការផ្តល់សេវារដ្ឋបាល ទាំងសេវាសំណូមពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផល។
៤- ពង្រឹងការងារអនាម័យ បរិស្ថាន ក្នុងដ្ឋានសង្កាត់ និងកិច្ចគាំទ្រ សហការជាមួយក្រុមហ៊ុន MIZUDA ក្នុងការផ្តល់សេវាសម្អាត និងប្រមូលសំរាម តាមលំនៅដ្ឋាន និងអាជីវកម្មដ្ឋាន ក្នុងភមិសាស្ត្រសង្កាត់ ។
៥- បញ្ហាផ្សេងៗ សូមជម្រាបជូនផងដែរថា ៖ពិធីសំណេះសំណាលនេះ ប្រកាន់ខ្ជាប់នូវការអនុវត្ត វិធានការ “៣ការពារ ៣កុំ ” ដោយប្រើឧបករណ៍វាស់កំដៅ ការអង្គុយរក្សាគម្លាត ពាក់ម៉ាស និងប្រេីប្រាស់អាល់កុលលាងសម្អាតដៃរ៕