ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ និងមន្ត្រី នាំយកថវិកាជាង២០លានរៀល ប្រគល់ជូនសាខាកាកបាទក្រហកម្ពុជាខេត្ត

74

ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ លោក សំ លាងទ្រី រួមនឹងសហការី នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំថវិកាសរុបចំនួនជាង២១.១៥០.០០០រៀល ប្រគល់សាខាកាកបាទក្រហកម្ពុជាខេត្តព្រះវិហារ ដើម្បីចូលរួមអបអរសារទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ»

   លោក សំ លាងទ្រី បានមានប្រសាសន៍លើកឡើងថា ថវិកាដែលនាំមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាពេលនេះ មានចំនួន២០លានរៀលជាថវិការបស់លោក និងក្រុមគ្រួសារ ហើយមួយចំនួនទៀត បានមកពីការចូលរួម ចំណែករបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមានសម្ភារមួយចំនួនទៀតដូចជា ម៉ាសចំនួន ៩០០០ប្រអប់ មីចំនួន១០កេសធំផងដែរ។

   លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារក្នយងឱកាសនោះដែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សំ លាងទ្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបាន

លះបង់ថវិកានិងសម្ភារផ្ទាល់ខ្លួន នាំយកមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការងារមនុស្សធម៌។

  លោកស្រី ចឹក ហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានទទួលថវិកាសរុបពីសប្បុរសជន ក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឧសភា ២០២១ សរុបចំនួន ៧៦៣00ដុល្លារអាមេរិក៕

 

អត្ថបទដែលជាប់ទាក់ទង