ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្នំពេញឥឡូវមានលូខ្នាតធំ ក្រោមដី ជម្រៅ៤ទៅ៦ម៉ែត្រែ មនុស្សអាចចេញចូលបាន ក្រុមការងាររបស់ចៃកា និងមន្ទីរសាធារណការ ចុះពិនិត្យប្រព័ន្ធលូ ក្រោមដីជាច្រើនរយម៉ែត្រ នៅតំបន់វត្តភ្នំ

89

 

ភ្នំពេញ៖ ក្រុមការងារនៃគម្រោង ការពារទឹកជំនន់ និងកែលម្អរប្រព័ន្ធប្រឡាយលូ ជំហានទី៤ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ កក្កដានេះ បានចុះពិនិត្យប្រព័ន្ធលូ ក្រោមដីជាច្រើនរយម៉ែត្រ ជាមួយនឹងការចុះពិនិត្យមើល ការសាងសង់ស្ថានីយបូមទឹកមុខ CDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណង របស់ប្រទេសជប៉ុនតាមរយៈចៃកា ។

ក្រុមការងារបានចាប់ផ្តើមចុះ ក្នុងលូនៅក្រោមដី នៅផ្លូវលេខ៤៧ នៅខាងជើងវត្តភ្នំ ហើយបានមកចេញ នៅស្ថានីយបូមទឹកមុខCDC ទន្លេសាប។

លោកH.MeaDA ទីប្រឹក្សាត្រួតពិនិត្យចៃកា របស់ក្រុមហ៊ុនCTI បានឱ្យដឹងថា ការជីកដាក់លូក្រោមដី ទំហំធំដែលអាចឱ្យមនុស្សចេញ ចូលបាននេះជា ប្រព័ន្ធលូ ស្ថិតក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អរប្រព័ន្ធប្រឡាយលូ ជំហានទី៤ របស់ចៃកា ដោយចាប់ពីផ្លូវលេខ៤៧ ដល់វង្វេង់មូលគួចកាណុង ពីវង្វេង់មូលគួចកាណុង ដល់ផ្លូវលេខ៨៨(ដាក់លូទំហំ១,៨ម៉ែត្រ ) ផ្លូវលេខ៨៨ ចាប់ពីផ្លូវលេខ៤៧ ដល់ផ្លូវស៊ីសុវត្ថិ (ដាក់លូទំហំ២,៣០ម៉ែត្រ ), ផ្លូវលេខ៤៧ ពីវត្តភ្នំដល់ផ្លូវលេខ៨៨ ដាក់លូទំហំ១,៨ម៉ែត្រ រហូតមក ដល់ស្ថានីយបូមទឹកមុខCDC ទន្លេសាប ។ លោកបន្តក្នុងគម្រោងនេះ ក៏មានការកសាងអាងស្តុបទឹក ដែលមានទំហំ បណ្តោយ១៣៥ម៉ែត្រ ទទឺង១៣ម៉ែត្រ និងមានជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកបាន៦៥០០ម៉ែត្រគូប។

លោកបន្តទៀតថា ស្ថានីបូមទឹកថ្មីនេះ ជាស្ថានីយបូមទឹកទី៦ ដែលមានសមត្ថភាពបូមទឹកបាន ១,៤ ម៉ែត្រគូប ក្នុង១វិនាទី ជាមួយការបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិ ចាប់សំរាមផងដែរ ។ គម្រោងនេះគ្រោង និងភ្ជាប់លូផ្សេងៗទៀត ចូលមកប្រព័ន្ធលូមេថ្មីនេះ នៅក្នុងអំឡុងខែតុលាខាងមុខនេះ ។ក្រោយបញ្ជប់គ្រោងនេះ ហើយ វាអាចរំដោះទឹកភ្លៀងចេញ ពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាង
កើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា និងមួយផ្នែកខ្លះទៀត នៅខណ្ឌទួលគោក។

គួរបញ្ជាក់ថា ៖គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី ០៤ ខែមីនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ របស់ចៃកានេះ មានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក ។
លោកបញ្ជាក់ដែរថា៖ ក្នុងនោះការសាងសង់ ធ្វើឲ្យប្រសើរឡើងនូវ ប្រព័ន្ធប្រឡាយលូ ក្នុងតំបន់ខាងជើងវត្តភ្នំ ធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធប្រឡាយលូ ក្នុងតំបន់ ខណ្ឌទួលគោកជាដើម៕

អត្ថបទដែលជាប់ទាក់ទង