ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិ រៀបចំការប្រឡងលើកទី៣៧ វគ្គ FSI Connect តាមប្រព័ន្ធអនឡាញ

77

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងលើកទី៣៧ សម្រាប់វគ្គ FSI Connect ដោយមានការត្រួតពិនិត្យផ្ទាល់ដោយលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អមដោយជំនាញការនៃធនាគារជាតិនៃកម្ពុជា។

ការប្រឡងវគ្គ FSI Connect នេះរៀបចំឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដោយមានសិក្ខាកាមចូលរួមប្រឡងចំនួន៤២រូប ក្នុងនោះមានមន្ត្រីចំនួន១១រូប បានប្រឡងបញ្ចប់កម្រិតមធ្យម និង៦រូបបានប្រឡងបញ្ចប់កម្រិតបឋម។

វគ្គសិក្សាតាមប្រព័ន្ធអនឡាញនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាន ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement – BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ហើយមានធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុសាធារណៈជាង៣០០ នៅលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង